ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ផ្តល់ម៉ូតូ ៤១គ្រឿងដល់សិស្សប្រឡងជាប់និទ្ទេស Aចំនួន ៤១នាក់

2022/02/25 07:56:45 pm        543

កំពង់ធំ៖ បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០ - ២០២១ ដែលទទួលលទ្ធផលនិទ្ទេស A ចំនួន ៤១នាក់ នៅមណ្ឌលខេត្តកំពង់ធំ ត្រូវបានទទួលរង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង ពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តកំពង់ធំ។

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញប្រគល់​ម៉ូតូ​ដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤១នាក់ នៅមណ្ឌលខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតពាំនាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខរបស់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាជូនចំពោះក្មួយ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ។ ឯកឧត្តមបណ្ឌិត បានអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ចំពោះ​លទ្ធផល​ដ៏ល្អប្រសើរនៅថ្ងៃនេះ​ ដែលបាន​ឆ្លុះបញ្ចាំង​នូវ​ស្មារតីខិតខំរៀនសូត្រ តាមរយៈ​សមិទ្ធផល​ដែលក្មួយទទួល​បានពិតជាមាន ​មោទនភាពសម្រាប់យើងទាំងអស់គ្នា ​ជាពិសេសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និងសាលារៀនជាដើម។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ក្មួយៗទាំងអស់នេះ ​គឺជាអ្នកជំនាន់ក្រោយ ​សម្រាប់បន្តវេន ក្នុងការ​ចូលរួម​អភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។​ ដូច្នេះសិស្សានុសិស្សទាំងអស់ ​ត្រូវជៀសវាងឲ្យ ឆ្ងាយ​ពី​គ្រឿងញៀន ​និង​ចាប់យកការសិក្សាជាកត្តាចំបង។

ជាមួយគ្នានេះ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ ​លើកឡើងដែរថា

ក្នុងឆ្នាំសិក្សា ២០២០-២០២១​ សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤១នាក់កើនឡើង​ចំនួន​៣០នាក់ ធៀបឆ្នាំសិក្សា២០១៨-២០១៩! ​បើទោះបីជាពិភពលោក ក៏ដូចជាកម្ពុជាជួប​ប្រទះ​បញ្ហា​កូវីដ១៩ ។

ក្នុងបរិបទនេះ ក្រសួងអប់រំយុវជន​ និងកីឡា ​ដែលមានលោកគ្រូ អ្នកគ្រូ ​ជា​អនុវត្តន៍ដោយផ្ទាល់ តែងតែ​ប្រឹងប្រែងជំរុញ ​និងផ្ទេរចំណេះដឹងទៅកាន់សិស្ស ​គ្រប់រូបឲទួលបានលទ្ធផលល្អប្រសើរ។

ទន្ទឹមជាមួយគ្នានេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អបអរសាទរដល់ក្មួយៗ​សិស្សានុសិស្ស ទាំងអស់ដែលបានខិតខំប្រឹងតែរៀន​សូត្រ​រហូត​ដល់ប្រឡង​ជាប់​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០ - ២០២១ ទទួលបាននិទ្ទេសA។

ឯកឧត្តម បន្តថា បើទោះបីជា សាលារៀនត្រូវបានបិទ ដែលធ្វើឲ្យការសិក្សារៀនសូត្រមិនបានដិត​ដល់​យ៉ាងណាក្តី ក្មួយៗបានខិតខំស្វែងយល់រៀនសូត្រ ស្រាវជ្រាវ ដោយអនុវត្តតាមការណែនាំ​របស់​ប្រមុខរាជរដ្ឋាភិបាល ​បាន​អនុញ្ញាត​ឲ្យក្មួយៗ បានសិក្សាជាបណ្តុំតូចៗ ​ក៏ដូចជាតាមអនឡាញ និង​មានការប្រឡងបាក់ឌុប​ដំណើរការធម្មតា ដោយអនុវត្តបានល្អតាម​ការណែនាំ​របស់ក្រសួង​សុខាភិបាល។

ឯកឧត្តម ថ្លែងអំណរគុណដល់លោកនាយក លោកគ្រូ អ្នកគ្រូទាំងអស់ ដែលនៅក្នុងពេលវេលា​នៃ​វិបត្តិកូវីដ១៩, លោកគ្រូ អ្នកគ្រូ ​មានការហត់នឿយខ្លាំងណាស់ ពីព្រោះការបង្រៀន​តាមបណ្ដាញ​អនឡាញនេះ​ វាមិនមានភាពងាយស្រួល​ ដូចយើងបង្រៀនផ្ទាល់នោះទេ ​ប៉ុន្តែលោកគ្រូ អ្នកគ្រូ បាន​អនុវត្តភារកិច្ចដ៏ល្អនេះបានបំពេញតួនាទី ​ជាលោកគ្រូល្អ អ្នកគ្រូល្អ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm