អាជ្ញាធរ បានឲ្យដឹងថា គ្រោងដែកបានបាក់រលំនៅឯការដ្ឋានសាងសង់បណ្ណាល័យមួយ ក្នុងទីក្រុង Gwangju របស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) នេះ ដោយបានបណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និង ៣នាក់ទៀតជាប់នៅខាងក្នុងនោះ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៥៨នាទីរសៀល (ម៉ោងក្នុងស្រុក) ដែលជំរុញឲ្យរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ដោយបានជួយសង្គ្រោះកម្មករម្នាក់អាយុ ៤៧ឆ្នាំ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារមានបញ្ហាបេះដូង ប៉ុន្តែក្រោយមកត្រូវ បានប្រកាសថា បានបាត់បង់ជីវិតហើយ។
ទីតាំងរបស់កម្មករទី២ ត្រូវបានគេកំណត់អត្តសញ្ញាណ ហើយប្រតិបត្តិការជួយកំពុងដំណើរការ ដើម្បីជួយសង្គ្រោះរូបគេ ខណៈ ២នាក់ផ្សេងទៀត មិនទាន់រកឃើញនៅឡើយទេ។
មន្ត្រីពន្លត់អគ្គិភ័យ បានប្រាប់ថា សំណង់ហាក់ដូចជាបានបាក់រលំ ខណៈដែលកំពុងកំពុងបេតុងលាយរួចហើយ។ មន្ត្រីការដ្ឋានសំណង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ថា ដំបូលជាន់ទី ២ ទមនងជាបានបាក់រលំធ្លាក់មកជាន់ទី ១ ដោយមិនមានដំឡើងឧបករណ៍ជួយទ្រនៅចន្លោះនៃជាន់ទាំង២។
បណ្ណាល័យដែលកំពុងស្ថិតដំណើរការសាងសង់នេះ កំពុងត្រូវបានសាងសង់ដោយរដ្ឋបាលទីក្រុង Gwangju នៅលើទីតាំងនៃអតីតរោងចក្រដុតសំរាម៕
