ក្រុមមន្រ្តីនិយាយថា មនុស្សយ៉ាងហោច ១៨នាក់ មកពីស្រុក Tinsukia រដ្ឋ Assam ត្រូវបានសម្លាប់ ហើយមនុស្ស ៣នាក់ទៀត កំពុងបាត់ខ្លួន ក្រោយរថយន្តដែលពួកគេកំពុងធ្វើដំណើរ បានធ្លាក់ជ្រោះ នៅរដ្ឋ Arunachal Pradesh ។
លោក Swapneel Paul គឺជាអធិការនគរបាលស្រុក Tinsukia និយាយប្រាប់សារព័ត៌មាន PTI ថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅលើកំណាត់ផ្លូវ Hayuliang Chaglagam ស្ថិតក្នុងស្រុក Anjaw កាលពីដើមសប្តាហ៍នេះ ។
លោកនិយយាថា នៅវេលាម៉ោង ១១ព្រឹក ថ្ងៃព្រហស្បតិ៍នេះ ក្រុមអាជ្ញាធរទទួលបានព័ត៌មានថា រថយន្តមួយគ្រឿងដឹកកម្មករ បានធ្លាក់ចូលជ្រោះនៅស្រុកដាច់ស្រយាល ។
ដំណឹងពីឧបទ្ទេហេតុគ្រោះថ្នាក់នេះ បានដឹងជាសាធារណៈ ក្រោយពេលអ្នករស់រានតែម្នាក់គត់ បានទៅដល់ជំរំកងទ័ពក្បែរនោះ កាលពីយប់ថ្ងៃពុធ ហើយនិងបានជូនដំណឹងទៅកាន់ក្រុមអាជ្ញាធរ ។
លោក Himanta Biswa Sarma គឺជារដ្ឋមន្រ្តីប្រចាំតំបន់របស់រដ្ឋ Assam នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងមរណទុក្ខរបស់លោកចំពោះអ្នកស្លាប់ ហើយលោកនិយាយថា រដ្ឋទាំង ២ នឹងធ្វើការឲ្យបានដិតដល់ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ៕