អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ ចាត់វិធានការឆ្ពោះទៅបញ្ចប់ការខ្វែងគំនិតគ្នាបញ្ហាយន្តហោះចម្បាំង

2025/12/12 03:49:10 am        212


ប្រទេសអាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ នឹងព្យាយាមក្នុងសប្តាហ៍នេះ ដើម្បីទម្លាយភាពជាប់គាំង លើកម្មវិធីយន្តហោះចម្បាំងជំនាន់ក្រោយរបស់អឺរ៉ុប ដែលជាគម្រោងមានតម្លៃរហូតដល់ ១០០ពាន់លានអឺរ៉ូ (១១៧ ពាន់លានដុល្លារ) ដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់ សម្រាប់មហិច្ឆតាការពារជាតិ ក្នុងតំបន់ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន កំពុងបន្ត។

កិច្ចប្រឹងប្រែងជំរុញដល់វឌ្ឍនភាព នៅក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង៣ ធ្វើឡើងបន្ទាប់ពីមានសម្ពាធនយោបាយកាន់តែខ្លាំង ដើម្បីឲ្យសង្គ្រោះប្រព័ន្ធប្រយុទ្ធលើអាកាសនាពេលអនាគត (FCAS) ដែលបានចាប់ផ្តើមកាលពីជាង ៨ឆ្នាំមុន ប៉ុន្តែត្រូវបានធ្វើឲ្យជាប់គាំងដោយគូប្រជែងឧស្សាហកម្ម។

លោក Boris Pistorius របស់អាល្លឺម៉ង់ លោកស្រី Catherine Vautrin របស់បារាំង និងលោកស្រី Margarita Robles របស់អេស្ប៉ាញ គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងប៊ែរឡាំង នាថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) នេះ ដើម្បីពិភាក្សា អំពីជោគវាសនានៃគម្រោង FCAS ឬ SCAF ជាភាសាបារាំង។

ផែនការសម្រាប់កម្មវិធី FCAS ត្រូវបានជាប់គាំងដោយសារការខ្វែងគំនិតគ្នា រវាងក្រុមហ៊ុន Dassault Aviation និង Airbus របស់បារាំង អំពីរបៀបដែលការផលិត និងការអភិវឌ្ឍបច្ចេកវិទ្យា គួរតែត្រូវបានបែងចែក។

អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា គម្រោងចុះកិច្ចសន្យាការពារជាតិ នឹងស្ថិតក្នុងរបៀបវារៈនៅទីក្រុងប៊ែរឡាំង នៅពេលត្រូវបានសួរថា តើការបណ្តាក់ទុនលើកម្មវិធី FCAS នឹងត្រូវបានពិភាក្សាដែរ ឬទេ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏ត្រូវបានគេរំពឹងថា នឹងស្វែងរកដំណោះស្រាយនៃការខ្វែងគំនិតគ្នានេះ នៅពេលដែលពួកលោក ជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm