ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម៖ រាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយ ដើម្បីជួយ និងផ្គត់ផ្គង់ស្បៀង និងសម្ភារៈជូនជនភៀសសឹក

2025/12/12 08:56:19 am        140

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែង តាមបណ្តាមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួន៣ រួមមាន សៀមរាប, បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីសម្របសម្រួល និងដោះស្រាយពីតម្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក។

អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី ពិនិត្យឃើញថា ផ្អែកតាមកំណើននៃការជម្លៀសតាមបណ្តោយព្រំដែន ក្នុងពេលកងទ័ពថៃបន្តវាយប្រហារឥតឈប់ឈរ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋស្លូតត្រង់រស់នៅនោះ គឺអាជ្ញាធរគ្រប់ជាន់ថ្នាក់មានភារកិច្ចដោះស្រាយ និងបន្តពង្រីកមណ្ឌលសុវត្ថិភាពទៅតាមកំណើនជនភៀសសឹក ដើម្បីប្រជាពលរដ្ឋមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខតាមមណ្ឌលសុវត្ថិភាពនីមួយៗ រាជរដ្ឋាភិបាល និងអាជ្ញាគ្រប់ជាន់ថ្នាក់បានបន្តដោះស្រាយ និងផ្តល់សម្ភារៈចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹក ដូចជា តង់ ការផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យ និងការផ្តល់ស្បៀង ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការសម្រាប់ជួយមើលថែទាំសុខភាព ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ។

ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដោយសារកងទ័ពថៃបន្តវាយប្រហារគ្រប់បណ្តាខេត្តព្រំដែន និងធ្វើឱ្យតួលេខជនភៀសសឹកកើនឡើងជារៀងរាល់ថ្ងៃ, ក្នុងនាមសេនាធិការជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ ត្រូវចុះពិនិត្យវាយតម្លៃជាក់ស្តែង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹកទាំងអស់។

ក្នុងន័យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានគោលជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យភាពជាតិ ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់នៅជាមួយប្រជាពលរដ្ឋជានិច្ច។

អំឡុងចុះពិនិត្យមណ្ឌលសុវត្ថិភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី ណែនាំដល់អាជ្ញាធរឱ្យរៀបចំការផ្តល់ជំនួយ និងស្បៀងឱ្យបានច្បាស់លាស់ ទាំងជំនួយរបស់រាជរដ្ឋាភិបាល និងជំនួយសប្បុរសជន ដើម្បីបង្កលក្ខណៈងាយស្រួល និងច្បាស់លាស់ថាប្រជាពលរដ្ឋភៀសសឹកទាំងអស់ទទួលដូចគ្នា។

បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ វីរកងទ័ពកម្ពុជា បន្តឈរជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុត ដោយមិនខ្លាចញញើតនឹងសត្រូវឈ្លានពានទឹកដីនោះឡើយ
2025/12/12 09:45:39 am        1
កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់
2025/12/12 09:03:18 am        1
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម៖ រាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយ ដើម្បីជួយ និងផ្គត់ផ្គង់ស្បៀង និងសម្ភារៈជូនជនភៀសសឹក
2025/12/12 08:56:19 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូដកម្មផ្ទុះឡើងនៅព័រទុយហ្គាល់ ប្រឆាំងកំណែទម្រង់ពលកម្ម ដោយបង្កការរំខានទូទាំងប្រទេស

2025/12/12 10:47:46 am
​ហាម៉ាស៖ ខ្លួនទទួលយកកម្លាំងអន្តរជាតិដែលអាចកើតមាននៅហ្កាហ្សាសម្រាប់តែការត្រួតពិនិត្យបទឈប់បាញ់ប៉ុណ្ណោះ
2025/12/12 10:43:45 am
​[BREAKING NEWS] គ្រោះរញ្ជួយដី ៦,៧រ៉ិចទ័រ វាយប្រហារតំបន់ភាគឦសានជប៉ុន នាំឱ្យមានការព្រមានរលកយក្សស៊ូណាមិ
2025/12/12 10:38:51 am
​ប្រភព៖ សហរដ្ឋអាមេរិក ត្រៀមរឹបអូសនាវាដឹកប្រេងបន្ថែមទៀតនៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា
2025/12/12 10:24:20 am
​អ្នកនាំពាក្យ៖ វីរកងទ័ពកម្ពុជា បន្តឈរជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុត ដោយមិនខ្លាចញញើតនឹងសត្រូវឈ្លានពានទឹកដីនោះឡើយ
2025/12/12 09:45:39 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/11 08:11:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/11 07:06:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/11 02:59:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am