គ្រោះរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគឦសានរបស់ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ នេះ ដែលជំរុញឱ្យមានការព្រមានពីរលកយក្សស៊ូណាមិ សម្រាប់រលកកម្ពស់រហូតដល់ ១ម៉ែត្រ ពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។
រញ្ជួយដីបានកើតឡើងនៅវេលាម៉ោងក្នុងស្រុក ១១:៤៤ នាទីព្រឹក នៅឆ្នេរសមុទ្រនៃខេត្ត Aomori ដែលមានជម្រៅ ២០គីឡូម៉ែត្រ។ គ្រោះធម្មជាតិថ្មីនេះ បានកើតឡើង បន្ទាប់ពីរញ្ជួយដីដ៏ធំកម្រិត ៧,៥ រ៉ិចទ័របានវាយប្រហារតំបន់ដូចគ្នា កាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះ៕
