ប្រតិភូចិនស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា

2025/12/12 06:27:58 pm        241

គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសានដុង ស្វែងរកឱកាសវិនិយោគ លើ​វិស័យ​ថា​មពល​កកើតឡើងវិញ ឧស្សាហកម្មកែច្នៃកសិផល ការផលិតគ្រឿងបន្លាស់រថយន្ត និងការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ ការរីកលូតលាស់របស់កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​​ទី១១ ​ខែធ្នូ ឆ្នាំ២០២៥  បានទទួលជួបគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម​សាន​ដុង​ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Yang Hongyu អនុប្រធានសហព័ន្ធ ពិភាក្សា​ការងារ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីសក្តានុពល និងឱកាសវិនិយោគក្នុង ព្រះរាជា​ណាចក្រកម្ពុជា ក្នុងជំនួបនោះឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​គណៈ​ប្រតិភូ ​និងបានគូសបញ្ជាក់ អំពីភាពរឹងមាំ នៃទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​នានា​រវាងកម្ពុជា-ចិន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ ការពង្រីក វិនិយោគ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបទបង្ហាញលម្អិត និងស៊ីជម្រៅ ជូនគណៈប្រតិភូ អំពី​បរិយាកាស​វិនិយោគដ៏ទាក់ទាញ របស់កម្ពុជាលើចំណុចគន្លឹះមួយចំនួនរួមមាន៖ កិច្ចខិតខំប្រឹង​ប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាព នយោបាយ, ច្បាប់ស្តីពី​វិនិយោគ ​ដែលផ្តល់នូវការលើកទឹកចិត្តជាអតិបរមា មានតម្លាភាព និងយន្តការ​សម្រប​សម្រួល​វិនិយោ​គ​នានា, សក្តានុពលភូមិសាស្ត្រនយោបាយ ដែលកម្ពុជាជាសមាជិកអាស៊ាន និងជាច្រក​តភ្ជាប់​ដ៏​សំខា​ន់ក្នុងតំបន់, មូលធនមនុស្សមានវ័យក្មេង ដែលងាយក្នុងការបណ្តុះបណ្តាល, លំ​នឹង​ម៉ាក្រូ​សេដ្ឋកិច្ច, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)ជាដើម, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងធំៗដូចជា ផ្លូវ​ល្បឿន​លឿន ​កំពង់ផែទឹកជ្រៅ និងអាកាស យានដ្ឋានអន្តរជាតិថ្មី ដែលជួយសម្រួលដល់ការដឹកជញ្ជូន និង​កាត់​បន្ថយថ្លៃដើមប្រតិបត្តិការ។

ជាការឆ្លើយ​តប លោក Yang Hongyu បានបញ្ជាក់ថា ខេត្តសានដុង ជាខេត្តមួយ​មាន​សេដ្ឋកិច្ច​រឹង​មាំ ​និងមានសក្ដានុពល ខ្ពស់ផ្នែកឧស្សាហកម្មធុនធ្ងន់ បច្ចេកវិទ្យាជឿនលឿន និង​កសិកម្ម​ទំនើប​ ហើយគណៈប្រតិភូដែលមានវត្តមានក្នុងជំនួបនេះ គឺមានចំណាប់​អារម្មណ៍​ក្នុង​ការ​ស្វែង​រក​ឱកាស​វិនិ​យោគ លើវិស័យអាទិភាពមួយចំនួនដូចជា ថាមពលកកើតឡើងវិញ, ឧស្សាហកម្មកែច្នៃ កសិផល​, ការផលិតគ្រឿងបន្លាស់រថយន្ត, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ស្រប​តាមចក្ខុវិស័យរបស់រាជរដ្ឋា ភិបាលកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm