ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បើកជើងហោះហើរមកកាន់រាជធានីភ្នំពេញ

2025/12/12 06:36:34 pm        248

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរទៅកាន់ប្រទេសជាច្រើនដែលច្រើនជាងក្រុមហ៊ុនដទៃទៀត បានឈានមួយជំហានទៀតដើម្បីពង្រីកវិសាលភាពជាសកលរបស់ខ្លួន ដោយបានបើកដំណើរការជើងហោះហើរទៅកាន់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលស្របទៅតាមគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន។

ជាមួយនឹងគោលដៅថ្មីនេះ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសទី 7 ដែលបម្រើសេវាកម្មដោយក្រុមហ៊ុនអាកាសចរណ៍ជាតិនៅអាស៊ីអាគ្នេយ៍ ហើយរាជធានីភ្នំពេញបានចូលរួមក្នុងបណ្តាញជាទីក្រុងទី 11 នៅក្នុងតំបន់។ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសាធារណរដ្ឋតួកគីយ៉េ និងព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃទីផ្សារដែលកំពុងរីកចម្រើននេះ ផ្លូវហោះហើរពីរាជធានីភ្នំពេញទៅពង្រីកបណ្តាញចុងបូព៌ារបស់ក្រុមហ៊ុនអាកាសចរណ៍ដល់ទៅ 20 ទីក្រុង និងអាកាសយានដ្ឋានចំនួន 21។


ផ្លូវហោះហើរថ្មីនេះផ្តល់ជូនភ្ញៀវរបស់ក្រុមហ៊ុន Turkish Airlines នូវច្រកផ្លូវទៅកាន់គោលដៅសំខាន់ៗមួយក្នុងតំបន់បានកាន់តែងាយស្រួល និងបង្ហាញជាថ្មីម្តងទៀតអំពីការតភ្ជាប់ដែលមិនអាចប្រៀបផ្ទឹមបាន ដែលក្រុមហ៊ុនអាកាសចរណ៍នៃសាធារណរដ្ឋតួកគីយ៉េផ្តល់ជូន ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ដែលហោះហើរទៅកាន់គោលដៅនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដំណើរការជើងហោះហើរមកកាន់​រាជធានី​ភ្នំពេញ​បីដង​ក្នុង​​​មួយ​សប្តាហ៍។ ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុលមកកាន់រាជធានីភ្នំពេញចេញដំណើរ​នៅថ្ងៃពុធ ថ្ងៃសុក្រ​ និងថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ជើងហោះហើរទៅមកទីក្រុងអ៊ីស្តង់ប៊ុលដំណើរការនៅថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។

ស្របពេលនៃការបើកដំណើរការផ្លូវហោះហើរថ្មីនេះ លោក Bilal Ekşi នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Turkish Airlines បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់សាធារណរដ្ឋតួកគីយ៉េ យើងបន្តពង្រីក​បណ្តាញ​​​​តភ្ជាប់​ទ្វីប​នានា និងពង្រឹងការតភ្ជាប់របស់យើងជាមួយគោលដៅយុទ្ធសាស្ត្រ។ ការ​បន្ថែម​​ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី 132 របស់យើងទៅក្នុងបណ្តាញដែលមិនអាច​​ប្រៀបផ្ទឹមបាន​របស់យើង ហើយការដាក់ឱ្យដំណើរការ​ជើងហោះ​ហើរ​ទៅ​កាន់​​រាជធានីភ្នំពេញ​ គឺជាជំហានដ៏សំខាន់មួយឆ្ពោះ​ទៅ​មុខក្នុងគោលដៅនេះ។ ជើងហោះហើររបស់យើង​ទៅកាន់​ព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញពីឱកាសថ្មីៗ​សម្រាប់​ទាំងវិស័យទេសចរណ៍ និងអាជីវកម្ម។ លើសពីនេះ ក្នុងនាម​ជា​ក្រុម​ហ៊ុនអាកាសចរណ៍​អឺរ៉ុបតែមួយគត់​ដែល​​ហោះហើរទៅកាន់គោលដៅនេះ យើងនឹងពង្រឹងភាព​ជាអ្នក​ដឹក​នាំ​របស់យើងនៅក្នុងតំបន់បន្ថែមទៀត”។


ទីក្រុងភ្នំពេញ ដែលជារាជធានីនៃព្រះរាជណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលទេសចរណ៍ និងពាណិជ្ជកម្មដ៏​សំខាន់បំផុត​មួយ​នៅក្នុងតំបន់ ជាមួយនឹងរចនាសម្ព័ន្ធប្រវត្តិសាស្ត្រ បេតិកភណ្ឌវប្បធម៌ និងជីវិតទីក្រុង​ដ៏រស់​រវើក។​ ស្ថិត​នៅ​ចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ទីក្រុងនេះផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍​វប្បធម៌​​ដ៏សម្បូរ​បែប​ជាមួយនឹងព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារប្រពៃណី។

ជាផ្នែកមួយនៃការផ្សព្វផ្សាយពិសេសសម្រាប់ការបើកដំណើរការរបស់ខ្លួន ភ្ញៀវអាចកក់សំបុត្រ​ចាប់ពី​ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2026 សម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2026 ជាមួយ​នឹង​តម្លៃ​សំបុត្រចាប់ពី 699 ដុល្លារអាមេរិកសម្រាប់ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុលមកកាន់​រាជធានី​ភ្នំពេញ និង 679 ដុល្លារអាមេរិកសម្រាប់ជើងហោះហើរពីរាជធានីភ្នំពេញទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។ តម្លៃ​ទាំង​នេះ​អាចរកបាន​នៅ​លើ​គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ហើយតម្លៃអាចប្រែប្រួល​នៅ​តាម​ការិយាល័យ​លក់សំបុត្រ និងភ្នាក់ងារទេសចរណ៍។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines និងកាលវិភាគជើងហោះ​ហើរ​របស់​ខ្លួន​ សូមចូលទៅកាន់គេហទំព័រ http://www.turkishairlines.com/ ឬទូរស័ព្ទទៅកាន់លេខ 444 0 849 ឬទាក់​ទង​ការិយាល័យលក់របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ណាមួយ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm