តំណាង EC លោក Tom Rainier បាននិយាយថា បណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) បានស្នើសុំថវិកាចំនួន ៥០ ពាន់លានអឺរ៉ូ ពីគណៈកម្មការអឺរ៉ុប (EC) សម្រាប់ការផលិតគ្រាប់ផ្លោង មីស៊ីល និងប្រព័ន្ធការពារដែនអាកាស និងមីស៊ីល ក្រោមកម្មវិធីអាវុធ SAFE (សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប) ចំនួន ១៥០ ពាន់លានអឺរ៉ូ។

លោកបានបញ្ជាក់ថា ប្រទេសនៅសហភាពអឺរ៉ុប បានស្នើសុំថវិកាចំនួន ៥០ ពាន់លានអឺរ៉ូ សម្រាប់គម្រោងការពារដែនអាកាស និងការពារមីស៊ីល គ្រាប់រំសេវ និងមីស៊ីល ចំនួន ៦ ពាន់លានអឺរ៉ូ សម្រាប់យានដ្រូន និងមធ្យោបាយប្រយុទ្ធប្រឆាំងនឹងដ្រូន និង ១៣ ពាន់លានអឺរ៉ូ សម្រាប់ការបង្កើតរចនាសម្ព័ន្ធនៅតាម សមុទ្រ។

លោក Rainier បានកត់សម្គាល់ថា ៦៥ភាគរយ នៃគម្រោងចំនួន ៦៩១ ដែលបានដាក់ជូនគណៈកម្មការអឺរ៉ុប ដោយប្រទេសចំនួន ១៩ នៅសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការទិញគ្រឿងយុទ្ធោបករណ៍ និងឧបករណ៍យោធារួមគ្នា។ លោកបាននិយាយថា នៅពេលបែងចែកមូលនិធិ គណៈកម្មការអឺរ៉ុប នឹងផ្តល់អាទិភាពដល់គម្រោងយោធាពហុភាគី ជាជាងការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនការពារជាតិនីមួយៗ ដែលប្រតិបត្តិការនៅក្នុងប្រទេសសហភាពអឺរ៉ុបតែមួយប៉ុណ្ណោះ៕