ខ្មែរ ប៊ែវើរីជីស សម្រេចបេសកកម្មផ្ដល់ត្រឡប់ទៅសង្គមវិញប្រចាំឆ្នាំ២០២១ដោយជោគជ័យ

2022/02/25 11:22:17 pm        118

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស បានបំពេញសកម្មភាពផ្ដល់ត្រឡប់ទៅសង្គមវិញ ជាហូរហែ តាមរយៈគម្រោងនានាជាច្រើន។

​គម្រោងទាំងអស់នោះ មានដូចជា៖ 

១.យុទ្ធនាការទឹកចិត្តកម្ពុជា ដើម្បីចូលរួមចំណែកក្នុងទឹកចិត្តក្លាហានរបស់វីរៈជនជួរមុខទប់ទល់ជំងឺកូវីដ-១៩ និងផ្តល់កម្លាំងចិត្តដល់ស្ថាប័នជាច្រើន ដោយបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន ៨៣,៥៨៤កេស និងភេសជ្ជៈចំនួន២,៣៩៦កេស ដល់ប៉ុស្តិ៍នគរបាលសម្រួលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) កងកម្លាំងប្រចាំការតាមទីតាំងបិទខ្ទប់ ព្រមទាំងរដ្ឋបាលខេត្ត និងស្រុកមួយចំនួន។ 

២.ដើម្បីរួមចំណែកក្នុងស្ថានភាពនៃកង្វះខាតឈាមអំឡុងពេលកូវីដ-១៩ កម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមជួយសង្រ្គោះជីវិតរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានអ្នកចូលរួមសរុប ១៥០នាក់ មានដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកពីគ្រប់ពាណិជ្ជកម្មទាំងអស់របស់ ជីប ម៉ុង ព្រមទាំងសាធារណជនផងដែរ។

៣.គម្រោងសហគមន៍ស្អាតបានបរិច្ចាគធុងសំរាមចំនួន ១០០០ធុង ដើម្បីជំរុញការចោលសំរាមឲ្យមានរបៀបរៀបរយ និងលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងសហគមន៍ខណ្ឌដង្កោ និងតាមវិទ្យាល័យនៃរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។

៤. ការឧបត្ថម្ភបង់អង្គុយសរុបចំនួន ៣៣៩បង់ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈនិងជួយសម្រួលឲ្យមានកន្លែងអង្គុយបន្ថែមសម្រាប់សាធារណជន ទៅដល់ស្ថាប័ននានា រួមមានសាលារៀន មន្ទីរពេទ្យ សាលាស្រុក បញ្ជាការដ្ឋាន ស្នងការដ្ឋាន សាលាក្រុង សាលាខេត្ត សាលាឃុំ និងបុស្តិ៍នគរបាលជាដើម។

៥. គម្រោងចែកមួកសុវត្ថិភាព ដើម្បីបង្កើនស្មារតីប្រុងប្រយ័ត្នលើការបើកបរលើផ្លូវគោក និងស្រលាញ់សុវត្ថិភាពខ្លួនឯង បានផ្ដល់មួកសុវត្ថិភាព ចំនួន ៥៥៥មួក ដល់សហគមន៍ខណ្ឌដង្កោ។

៦.រថយន្តប្រចាំការពន្លត់អគ្គីភ័យ បានជួយពន្លត់ភ្លើងឆេះផ្ទះពលរដ្ឋ និងទីតាំងផ្សេងៗចំនួន ៣៩ករណីនៅរាជធានីភ្នំពេញ។

៧.រថយន្តសម្អាតផ្លូវសាធារណៈ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងអនាម័យជុំវិញទីក្រុង ចំនួន១៤៥,៨៨គម២នៅទូទាំងប្រទេស។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងប្តេជ្ញាបន្តសកម្មភាពផ្ដល់ត្រឡប់ទៅសង្គមវិញ និងសហគមន៍ជុំវិញ តាមរយៈរូបភាពផ្សេងៗជាបន្តបន្ទាប់ទៀតសម្រាប់ឆ្នាំ២០២២៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm