អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា គណៈប្រតិភូមកពីប្រទេសចំនួន ៦ ក្នុងនោះមាន រុស្ស៊ី ចិន និងប៉ាគីស្ថាន នឹងជួបគ្នានៅអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន។

ក្រសួងបានដកស្រង់សម្តីលោកដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ បណ្តាញ Telegram ថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ចាត់ទុកស្ថិរភាពនៅក្នុងប្រទេសជិតខាង ជាអាទិភាពរបស់ខ្លួន ហើយក្នុងន័យនេះ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសនានាក្នុងតំបន់ និងជំរុញការយោគយល់គ្នាទៅវិញទៅមករវាងពួកគេ»។
កិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ នឹងមានការចូលរួមពីអ្នកតំណាងពិសេប្រចាំប្រទេសអាហ្វហ្គានីស្ថានមកពីប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន តួកម៉េនីស្ថាន ចិន និងរុស្ស៊ី៕
