UN ថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យ នៅមីយ៉ាន់ម៉ា និងព្រមានពីការកើនឡើងតម្រូវការមនុស្សធម៌

2025/12/13 12:10:58 am        66

អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) បានថ្កោលទោសការវាយប្រហារតាមអាកាសថ្មីៗ លើមន្ទីរពេទ្យ នៅក្នុងរដ្ឋ Rakhine របស់សហភាពមីយ៉ាន់ម៉ា ដែលតាមសេចក្ដីរាយការណ៍ បានសម្លាប់ជនស៊ីវិលជាង ៣០នាក់ និងរបួសជាង ៧០នាក់ រួមមានអ្នកជំងឺ អ្នកថែទាំ និងបុគ្គលិកពេទ្យ។

អ្នកនាំពាក្យ UN លោក Farhan Haq បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «អង្គការសហប្រជាជាតិ មានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការវាយប្រហារតាមអាកាស នៅក្នុងរដ្ឋ Rakhine កាលពីម្សិលមិញ (ថ្ងៃទី១០ ខែធ្នូ)»។ លោកបានកត់សម្គាល់ថា៖ «អង្គការសុខភាពពិភពលោកឲ្យថា នេះគឺជាការវាយប្រហារលើកទី៦៧ លើទីតាំងសុខភាព នៅសហភាពមីយ៉ាន់ម៉ា ដែលទីភ្នាក់ងារបានផ្ទៀងផ្ទាត់នៅឆ្នាំនេះ»។

លោក Haq បានសង្កត់ធ្ងន់ថា៖ «ទីតាំងពេទ្យ និងជនស៊ីវិល ក្នុងនោះរួមមានទាំងបុគ្គលិកពេទ្យផងដែរ ត្រូវតែត្រូវបានគោរព និងការពារ»។

លោកបានបន្ថែមថា៖ «អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារនេះ ដែលជាផ្នែកមួយនៃគំរូដ៏ទូលំទូលាយនៃវាយប្រហារដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងទីតាំងស៊ីវិល ដែលបន្តបំផ្លិចបំផ្លាញសហគមន៍ទូទាំងប្រទេស»។ ហើយលោកបានអំពាវនាវឲ្យភាគីទាំងអស់ «គោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្សអន្តរជាតិ»។

ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ផងដែរលើតម្រូវការមនុស្សធម៌ដែលកំពុង «កើនឡើង" នៅមីយ៉ាន់ម៉ា ដោយព្រមានថា មនុស្ស ១៦,២លាននាក់ ក្នុងនោះរួមទាំងកុមារ ៥លាននាក់ផងដែរ នឹងត្រូវការជំនួយ និងការការពារនៅឆ្នាំក្រោយ»។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៣៣នាក់ បានបាត់បង់ជីវិត និង ៧៦នាក់យ៉ាងតិច បានរងរបួសនៅពេលដែលកងកម្លាំងមីយ៉ាន់ម៉ា បានវាយប្រហារលើមន្ទីរពេទ្យ ក្នុងទីក្រុង Mrauk-U ដែលជាទីប្រជុំជននៅជិតព្រំដែនជាមួយប្រទេសបង់ក្លាដែស។ តែអាជ្ញាធរយោធាមិនបានទទួលស្គាល់ថា បានធ្វើប្រតិបត្តិការណាមួយ នៅក្នុងតំបន់នេះនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm