ក្រសួងការបរទេស៖ លោកខាងលិចត្រូវតែយល់អំពីផលវិបាកនៃការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី

2025/12/13 12:34:14 am        94

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងថា បណ្តាប្រទេសលោកខាងលិចគួរតែយល់ពីផលវិបាកធ្ងន់ធ្ងរ ដែលពួកគេនឹងជួបប្រទះ ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ត្រូវបានរឹបអូសដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែននោះ។  

លោកស្រីបាននិយាយឆ្លើយតបទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយអំពីបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីទីក្រុងតូក្យូដែលមិនយល់ស្របនឹងផែនការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីរបស់សហភាពអឺរ៉ុបថា៖ «ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើបែបនេះ ដោយការបំផ្លាញមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ពលរដ្ឋ និងអាជីវកម្មរបស់សហភាពអឺរ៉ុប ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុសកលទាំងមូលក៏ដោយ។ ពួកគេមិនខ្វល់ទេ ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីបោះចោលវាទាំងអស់។ យើងអំពាវនាវឲ្យលោកខាងលិចមានភាពស្មោះត្រង់ជាមួយខ្លួនឯង និងវាយតម្លៃពីផលវិបាកនៅទីបំផុតនៃការរឹបអូសយកទ្រព្យសម្បត្តិ អធិបតេយ្យភាពរបស់ប្រជាជនដទៃដោយគណៈកម្មការអឺរ៉ុប។ ជាឧទាហរណ៍ ជំហានបែបនេះ នឹងប៉ះពាល់ដល់ស្ថិរភាពនៃតំបន់អឺរ៉ូ និងភាពទាក់ទាញនៃយុត្តាធិការសហភាពអឺរ៉ុបសម្រាប់វិនិយោគិនបរទេស ជាពិសេសមកពីប្រទេសអាស៊ី និងមជ្ឈិមបូព៌ា»។ 

នាពេលថ្មីៗនេះ សារព័ត៌មាន Politico ដែលបានដកស្រង់ប្រភពនៅក្នុងសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប បានរាយការណ៍ថា ប្រទេសជប៉ុនបានបដិសេធសំណើរបស់សហភាពអឺរ៉ុប ក្នុងការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកប្រហែល ៣០ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Satsuki Katayama បានបញ្ជាក់ថា ប្រទេសជប៉ុនមិនមានសិទ្ធិចាត់ចែងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយសារហេតុផលផ្លូវច្បាប់នោះទេ។ ក្រោយមក ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុជប៉ុន បានបដិសេធយ៉ាងទូលំទូលាយនូវភាពត្រឹមត្រូវនៃរបាយការណ៍ទាំងនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm