មេដឹកនាំហុងកុង បញ្ជាក់ថា ការស៊ើបអង្កេតពីអគ្គិភ័យ រំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ៩ខែ

2025/12/13 01:36:12 am        64

មេដឹកនាំហុងកុង នៅថ្ងៃសុក្រ (ទី១២ ខែធ្នូ) នេះ បាននិយាយថា ក្នុងរង្វង់រយៈពេល ៩ខែ ទីក្រុងនេះនឹងប្រឹងប្រែងបញ្ចប់ឲ្យបាននូវការស៊ើបអង្កេតឯករាជ្យ ចំពោះអគ្គិភ័យដែលបានឆក់យកជីវិតមនុស្សយ៉ាងតិច ១៦០នាក់ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់តំបន់អាស៊ីមួយនេះ។

លោក John Lee បាននិយាយបែបនេះក្នុងរយៈពេលជាង ២សប្តាហ៍បន្ទាប់ពីអគ្គិភ័យដ៏ធំ បានឆាបឆេះយ៉ាងរហ័សនៅអគារលំនៅឋានខ្ពស់ៗចំនួន ៧ ហើយបានធ្វើឲ្យទីក្រុងនេះចាប់ផ្ដើមស្វែងរកមូលហេតុ ដែលនាំទៅដល់សោកនាដកម្មនេះ ដែលក្រៅពីបណ្ដាលឲ្យមានអ្នកស្លាប់ដ៏ច្រើនហើយនោះ ក៏បានធ្វើអ្នកស្រុករាប់ពាន់នាក់ផ្លាស់ទីលំនៅផងដែរ។

រដ្ឋបាលទីក្រុងរបស់ប្រទេសចិនមួយនេះ បានបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតអគ្គិភ័យដែលបានឆាបឆេះឡើងនៅតំបន់ Tai Po ជិតព្រំដែនជាមួយចិនដីគោក ហើយបានតែងតាំងលោកចៅក្រម David Lok ដែលជាប្រធានគណៈកម្មការកិច្ចការបោះឆ្នោត ឲ្យដឹកនាំស្ថាប័ននេះ។

លោក Lee បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «សមាជិកទាំងអស់ សុទ្ធតែមានឆន្ទៈយ៉ាងខ្លាំង និងស្រឡាញ់ទីក្រុងហុងកុង មានភាពក្លាហានក្នុងការទទួលខុសត្រូវ ចំពោះកិច្ចការនេះ ហើយខ្ញុំពិតជាអរគុណពួកគាត់ ខ្ញុំសូមគោរពពួកគាត់ដោយស្មោះ»។

លោក Lee បានបន្ថែមថា គណៈកម្មាធិការឯករាជ្យ នឹងត្រូវស៊ើបអង្កេតថា តើមានបញ្ហាជាប្រព័ន្ធដែរ ឬទេ នៅក្នុងរង្វង់ឧស្សាហកម្មសំណង់ ជម្លោះផលប្រយោជន៍ ការឃុបឃិតគ្នាមិនត្រឹមត្រូវ និងកំណត់ថា តើមានការដេញថ្លៃខុសច្បាប់ នៅក្នុងវិស័យនេះដែរ ឬទេ នៅពេលមានពាក់ព័ន្ធនឹងការផ្ដល់កិច្ចសន្យា។

ប្រជាពលរដ្ឋមានការខឹងសម្បា ចំពោះអគ្គិភ័យដែលប្រើពេលជិត ២ថ្ងៃ ទើបអាចពន្លត់បាន បន្ទាប់ពីបានឆាបឆេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ អាជ្ញាធរបានប្រាប់ថា សម្ភារៈសំណង់មិនសូវមានស្តង់ដារ ដែលត្រូវបានប្រើប្រាស់ក្នុងការជួសជុលអគារខ្ពស់ទាំងនោះ គឺជាដើមហេតុចម្បងដែលបណ្ដាលឲ្យអគ្គិភ័យកើតឡើង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm