ភ្លៀងធ្លាក់បន្តឥតឈប់ ត្រូវបានរំពឹងកើតមាននៅទូទាំងរដ្ឋជាច្រើនរបស់ម៉ាឡេស៊ី

2025/12/13 02:58:26 am        77

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបន្តឥតឈប់ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនម៉ាឡេស៊ីរស់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបម៉ាឡេស៊ី និងភាគខាងលិចនៃរដ្ឋ Sarawak នាសប្តាហ៍ក្រោយ ដោយសារតែបើតាមការព្យាករ កម្លាំងខ្យល់រដូវមូសុងបក់យ៉ាងខ្លាំងភ្លាមៗ។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា កម្លាំងខ្យល់មូសុងឡើងខ្លាំងភ្លាមៗ ត្រូវបានគេរំពឹងថា នឹងបក់លើប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រ (ទី១២ ខែធ្នូ) នេះ MetMalaysia បានឲ្យដឹងថា៖ «ស្ថានភាពនេះមានសក្តានុពល ក្នុងការនាំឲ្យមានភ្លៀងធ្លាក់ខ្លាំងបន្តឥតឈប់ ក៏ដូចជាខ្យល់បក់ខ្លាំង និងរលកទឹកសមុទ្រធំៗ នៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលនោះ»។

រដ្ឋដែលរងផលប៉ះពាល់ រួមមានទាំងរដ្ឋ Sarawak ផងដែរ ដែលស្ថិតក្រោមការព្រមាន អំពីការមានភ្លៀងធ្លាក់បន្តឥតដាច់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ។ ជាមួយគ្នានេះ ការព្រមានអំពីភ្លៀងធ្លាក់ស្រដៀងគ្នានេះ ត្រូវបានចេញនៅរដ្ឋ Kelantan, Terengganu, Pahang និង Johor ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ។

ជាមួយគ្នានេះ ការព្រមានអំពីខ្យល់បក់ខ្លាំង និងរលកទឹកសមុទ្រធំៗ ក៏ត្រូវបានចេញផងដែរ រហូតដល់ថ្ងៃទី១៨ ខែធ្នូ សម្រាប់ដែនទឹក នៅម្ដុំរដ្ឋចំនួន ៤ នៃឧបទ្វីបនេះ ដែលរងផលប៉ះពាល់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm