ផ្សារ Dantokpa ស្ថិតនៅក្នុងទីក្រុង Cotonou មានសកម្មភាពឡើងវិញហើយ រយៈពេលប៉ុន្មានថ្ងៃ ក្រោយការប៉ុនប៉ងពុំបានសម្រេច ក្នុងការទម្លាក់រដ្ឋាភិបាលបេណាំង ។
អ្នកថ្មើរជើង និងអ្នករុញរទេះ ប្រជ្រៀតគ្នានៅតាមផ្លូវចង្អៀត គឺជាសញ្ញាមួយបង្ហាញថា ជីវិតរស់នៅប្រចាំថ្ងៃវិលត្រឡប់មករកស្ថានភាពប្រក្រតីវិញហើយ បន្ទាប់ពីវិបត្តិដ៏តានតឹងមួយភ្លែត ។
នៅក្នុងចំណោមមនុស្ស និងអាជីវករដូចជាលោក Abel Ayihuonsou ដែលវិលត្រឡប់មកលក់ទំនិញរបស់ពួកគេវិញ ចង់ដឹងព័ត៌មានពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយនិងអ្វីដែលពួកគេចង់មានន័យចំពោះអនាគតរបស់ប្រទេសមួយនេះ ។

លោក Ayihuonsou និយាយថា សម្រាប់ពេលនេះ អ្វីៗវិលត្រឡប់មករកសភាពធម្មតាវិញហើយ ហើយវាគឺជារឿងល្អខ្លាំងណាស់ សម្រាប់ប្រទេសរបស់លោក ហើយពួកយើងសប្បាយចិត្ត ។
គួរឲ្យដឹងថា វិបត្តិបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ ពេលដែលទាហានមួយក្រុមរឹបអូសស្ថានីយទូរទស្សន៍ជាតិ ហើយនិងបានប្រកាសទម្លាក់តំណែងលោកប្រធានាធិបតី Patrice Talon ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋប្រហារប៉ុនប៉ងនេះ ត្រូវបានយកឈ្នះភ្លាមៗដោយកងកម្លាំងភក្តីភាពចំពោះប្រធានាធិបតី សំខាន់ដោយមានការគាំទ្រពីកងកម្លាំងអាកាសនីហ្សេរីយ៉ា ៕
