ក្រុមមន្រ្តីនិយាយថា ជនអន្តោប្រវេសន៍ជាង ១៨០នាក់ បានធ្វើដំណើរឆ្លងកាត់តាមរូងក្រោមដី មុនពេលក្រុមអាជ្ញាធរធ្វើអន្តរាគមន៍ ក្នុងនោះ មនុស្សជាង ១៣០នាក់ ត្រូវបានឃាត់ខ្លួនមកទល់នឹងពេលនេះ ។ ប្រតិបត្តិការស្វែងសម្រាប់ជនអន្តោប្រវេសន៍សេសសល់ កំពុងបន្ត ។
រូងក្រោមដីកម្ពស់ ១ម៉ែត្រកន្លះ មានប្រវែងរាប់សិបមែត្រ នៅពីក្រោមរបងព្រំដែន និងផ្លូវជាប់គ្នា មានច្រកចូលរបស់វាបិទជិតនៅក្នុងព្រៃនៅខាងភាគីបេឡារុស មានចម្ងាយប្រហែល ៥០ម៉ែត្រពីព្រំដែនហើយច្រកចេញរបស់វានៅខាងប៉ូឡូញដែលមានចម្ងាយប្រហែល ១០ម៉ែត្រពីព្រំដែន ។

ប្រព័ន្ធតាមដានអេឡិចត្រូនិក ធ្វើឲ្យឆ្មាំព្រំដែនអាចរកឃើញចំនួនមនុស្សឆ្លងកាត់រូងក្រោមដីបានយ៉ាងឆាប់រហ័ស ។
ភាគច្រើននៃជនអន្តោប្រវេសន៍ដែលត្រូវបានស្កាត់ជាប់ គឺជាពលរដ្ឋមកពីអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ខណៈជនអន្តោប្រវេសន៍ផ្សេងទៀត មកពីឥណ្ឌា នេប៉ាល់ និងបង់ក្លាដែស ។
បន្ថែមពីលើឆ្មាំព្រំដែន ទាហាន និងមន្រ្តីនគរបាល ដោយមានជំនួយពីសុនខហិតក្លិន ត្រូវបានដាក់ពង្រាយ ដើម្បីធានាសុវត្ថិភាពនៅទីនោះ ហើយនិងតាមដាន ចាប់ខ្លួនជនអន្តោប្រវេសន៍ដែលសេសសល់ ៕
