ប្រធានាធិបតី៖ កាហ្សាក់ស្ថានចូលរួមកិច្ចព្រមព្រៀង Abraham ដើម្បីជួយឲ្យស្ថានការណ៍មជ្ឈិមបូព៌ាមានស្ថិរភាព

2025/12/13 03:37:31 am        242


ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev បាននិយាយនៅថ្ងៃសុក្រ (ទី១២ ខែធ្នូ) នេះថា ប្រទេសកាហ្សាក់ស្ថានបានចូលរួមជាមួយកិច្ចព្រមព្រៀង Abraham ដើម្បីធ្វើនូវកិច្ចប្រឹងប្រែងជួយឲ្យស្ថានការណ៍មានស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា។

អំឡុងពេលថ្លែងទៅកាន់វេទិកាអន្តរជាតិ សម្រាប់សន្តិភាព និងទំនុកចិត្ត នៅទីក្រុង Ashgabat រដ្ឋធានីនៃប្រទេសតួកម៉េនីស្ថាន លោក Tokayev ក៏បានសង្កត់ធ្ងន់ផងដែរ លើការគាំទ្ររបស់លោក ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនអធិបតេយ្យមួយ។

ការិយាល័យរបស់លោក បានដកស្រង់សម្ដីរបស់លោក ដែលបាននិយាយថា៖ «ការសម្រេចចិត្តរបស់កាហ្សាក់ស្ថាន ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀង Abraham ត្រូវបានជំរុញដោយសេចក្តីប្រាថ្នា ដើម្បីរួមចំណែកដ៏មានអត្ថន័យ ក្នុងការធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់នេះមានស្ថិរភាព។ ក្នុងពេលជាមួយគ្នានោះ កាហ្សាក់ស្ថានគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនអធិបតេយ្យ ជាកត្តាដ៏សំខាន់ ដើម្បីដោះស្រាយវិបត្តិយោធា និងនយោបាយដែលអូសបន្លាយពេលដ៏យូរ»។

គួររំលឹកថា កាហ្សាក់ស្ថាន ដែលមានទំនាក់ទំនងការទូតយូរមកហើយជាមួយអ៊ីស្រាអែល និងបានទទួលស្គាល់ប្រទេសនេះ ក្នុងឆ្នាំ១៩៩២ បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចព្រមព្រៀង Abraham កាលពីខែវិច្ឆិកា។

Abraham គឺជាកិច្ចព្រមព្រៀងគាំទ្រដោយសហរដ្ឋអាមេរិក ដែលធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនង រវាងអ៊ីស្រាអែល និងបណ្ដាប្រទេសកាន់សាសនាឥស្លាមភាគច្រើន ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump។ មុនការចូលរួមរបស់កាហ្សាក់ស្ថាននេះ ប្រទេសចំនួន ៤ បានចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ ដែលមានបារ៉ែន ម៉ារ៉ុក ស៊ូដង់ និងអេមីរ៉ាតអារ៉ាប់រួម៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm