ទីក្រុងប៉េកាំង៖ យន្តហោះ និងនាវាហ្វីលីពីន ត្រូវបានបណ្តេញនៅក្បែរតំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង

2025/12/13 03:54:53 am        115


ប្រទេសចិន នៅថ្ងៃសុក្រ (ទី១២ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួនបានបណ្តេញយន្តហោះ និងនាវាជាច្រើនគ្រឿងរបស់ហ្វីលីពីន នៅជិតតំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដែលជាការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ដោយមិនបានផ្តល់កាលបរិច្ឆេទ សម្រាប់ឧប្បត្តិហេតុនោះ យោធាចិនបានប្រាប់ឲ្យដឹងថា ខ្លួនបានចេញការព្រមានខ្លាំងៗ និង «បានបណ្តេញ» យន្តហោះហ្វីលីពីនដែលបាន «ចូលក្នុង» ដែនអាកាស នៅពីលើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។

ប្រទេសចិនអះអាងសិទ្ធស្ទើរតែទាំងស្រុងលើតំបន់ ក្នុងសមុទ្រចិនខាងត្បូង ដោយត្រួតលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ជម្លោះដែលមិនអាចដោះស្រាយ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងការកាន់កាប់កោះ និងភូមិសាស្ត្រផ្សេងៗ។ 

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ឆ្មាំល្បាតឆ្នេរសមុទ្រចិន (CCG) បានឲ្យដឹងថា នាវាហ្វីលីពីនជាច្រើនគ្រឿង បានចូលក្នុងដែនទឹក នៅជិតតំបន់ថ្មប៉ប្រះទឹក Sabina Shoal ដើម្បី «បង្កបញ្ហា និងហេតុការណ៍ផ្សេងៗ»។ CCG បានបន្ថែមថា ខ្លួនបានចាត់វិធានការគ្រប់គ្រង លើនាវាទាំងនោះ ក្នុងនោះរួមទាំងការព្រមានដោយពាក្យសម្ដី និងការបណ្តេញចេញដោយបង្ខំផងដែរ។

ស្ថានទូតហ្វីលីពីន ប្រចាំនៅទីក្រុងប៉េកាំង និងក្រសួងការបរទេស ហើយនិងក្រុមប្រឹក្សាដែនសមុទ្ររបស់ប្រទេសនេះ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm