ភាពស្ងប់ស្ងាត់ខុសពីប្រក្រតីនៅក្នុងព្រៃភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើឲ្យក្រុមអ្នកជំនាញសត្វព្រៃ និងក្រុមបរិស្ថាន មានការព្រួយបារម្ភយ៉ាងខ្លាំង ។
នៅតំបន់ព្រៃភ្នំ Batang Toru គឺជាទីកន្លែងដែលតែងតែឃើញ និងឮសំឡេងស្វាឪដ៏កម្រងបំផុតរបស់ពិភពលោក គឺស្វាអ៊ូរ៉ង់អ៊ូតង់ Tapanuli ។
ក្រុមការងារអភិរក្សសត្វព្រៃ និយាយថា ប៉ុន្តែចាប់តាំងពីព្យុះ Senyar បានវាយប្រហារកោះស៊ូម៉ាត្រាកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាមក សត្វស្វាជិតផុតពូជទាំងនេះ ពុំត្រូវបានគេប្រទះមើលឃើញនោះទេនៅក្នុងតំបន់នោះ ។
អវត្តមានរបស់ពួកវា ធ្វើឲ្យមានការព្យាករថា សត្វស្វាឪដ៏អស្ចារ្យទាំងនេះ ត្រូវបានទឹកជំនន់ និងបំណាក់ដីហូរនាំយកទៅ ។ អ្នកខ្លះជឿថា សត្វទាំងនេះ អាចនឹងធ្វើដំណើរទៅកាន់ទីតាំងសុវត្ថិភាព ខណៈដែលខ្មោចសត្វមួយក្បាលត្រូវបានរកឃើញនៅតំបន់នោះគេនិយាយថាជាស្វាអ៊ូរ៉ង់អ៊ូតង់នោះ ធ្វើឲ្យក្រុមអភិរក្សសត្វព្រៃ កាន់តែព្រួយបារម្ភខ្លាំង ។
ក្រុមអភិរក្សសត្វព្រៃនិយាយថា ស្វាអ៊ូរ៉ង់អ៊ូតង់ Tapanuli តិចជាង ៨០០ក្បាលប៉ុណ្ណោះ នៅសេសសល់ ហើយការបាត់បង់ពួកវាណាមួយ នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ ពពួកសត្វទាំងនេះ ។
ក្រុមការងារមនុស្សធម៌ និយាយប្រាប់ BBCថា ពួកគេបានរកឃើញសត្វងាប់មួយក្បាលកប់ពាក់កណ្តាលខ្លួននៅក្នុងគំនរភក់ និងអុសនៅភូមិ Pulo Pakkat ស្ថិតក្នុងស្រុកភាគកណ្តាល Tapanuli កាលពីដើមសប្តាហ៍នេះ ៕
