អង្គការសិទ្ធិនារីបានកត់ត្រាឯកសារពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រដែលរីករាលដាលពាសពេញប្រទេសជិត ១.៣០០ករណី ក្នុងសង្រ្គាមស៊ីវិលស៊ូដង់ ក្នុងនោះកងកម្លាំងគាំទ្ររហ័ស(RSF) រងការស្តីបន្ទោសម្រាប់ករណីភាគច្រើននៃអំពើហិង្សាទាំងអស់នេះ ។
អង្គការស្រ្តី SIHA បានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញពីឧបទ្ទេវហេតុអំពើហិង្សាផ្លូវត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ចំនួន ១.២៩៤ករណី នៅតាមរដ្ឋចំនួន ១៤ ចាប់តាំងពីសង្រ្គាមស៊ីវិលដ៏ឃោឃៅនៅស៊ូដង់ ចាប់ផ្តើមកាលពីខែមេសា ឆ្នាំ ២០២៣ ។
ការបញ្ចេញរបាយការណ៍នេះ បញ្ជាក់ថា អំពើហិង្សាបានក្លាយជាអាវុធជាប្រព័ន្ធនៅក្នុងសង្រ្គាម នៅក្នុងប្រទេសដែលអង្គការមនុស្សធម៌ចាត់ទុកថា ជួបវិបត្តិមនុស្សធម៌ធំបំផុតរបស់ពិភពលោក ។
អង្គការ SIHA បានធ្វើការសន្មត់ថា ៨៧ភាគរយនៃករណីអំពើហិង្សាផ្លូវភេទ ជនល្មើសគឺជាយុទ្ធជនកងកម្លាំង RSF ដោយពួកគេរៀបរាប់ថា ករណីបំពានមានលក្ខណៈសាកល ម្តងហើយម្តងទៀត ដោយចេតនា និងមានគោលដៅ ។
ករណីចាប់រំលោភសេពសន្ថវៈស្មើនឹងជាង ៣ ភាគ ៤នៃឧបទ្ទេវហេតុដែលបានកត់ត្រាជាឯកសារ ខណៈ ២២៥ករណី ជាប់ពាក់ព័ន្ធនឹងកុមារអាយុត្រឹម ៤ឆ្នាំ ។
ប្រទេសស៊ូដង់ បានជាប់ផុងក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ពេលដែលការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF ។
យោងតាមការអះអាងរបស់ UNបានឲ្យដឹងថា ជម្លោះមួយនេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងមនុស្សជាង ១២លាននាក់ផ្សេងទៀត រត់ភៀសខ្លួន ហើយនិងធ្វើឲ្យមនុស្សប្រហែល ៣០លាននាក់ ត្រូវការជំនួយមនុស្សធម៌ ៕