ថាមពលពន្លឺព្រះអាទិត្យ នាំមកនូវការសង្រ្គោះអាយុជីវិតដល់សហគមន៍នៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន

2025/12/13 04:49:52 am        244

នៅសហគមន៍តាមដងទន្លេក្នុងរដ្ឋព្រៃជប់ភ្លៀង Para របស់ប្រទេសប្រេស៊ីល ក្មេងស្រីអាយុ ៤ឆ្នាំ Jassiane Ferreira Sarges អាចដកដង្ហើមបានស្រួលនៅផ្ទះរបស់នាង ដោយសារប្រព័ន្ធថាមពលស្រូបពន្លឺព្រះអាទិត្យថ្មីផ្តល់ថាមពលដល់ឧបករណ៍វេជ្ជសាស្រ្តដែលក្មេងស្រីពឹងផ្អែក ដើម្បីរស់រាន ។

ក្មេងស្រី Jassiane ត្រូវបានសត្វខ្យាដំរីទិច ពេលនាងមានអាយុ ១ឆ្នាំ ធ្វើឲ្យនាងមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយនិងពឹងផ្អែកលើបំពង់អុកស៊ីសែន ។

មកទល់នឹងពេលនេះ អ្នកស្រី Elba Rodrigues Ferreira ដែលជាម្តាយរបស់ក្មេងស្រី ធ្វើដំណើរតាមទូករយៈពេល ២០នាទី រាល់ម៉ោង ទៅកាន់ផ្ទះអ្នកជិតខាង ដើម្បីប្រើប្រាស់ម៉ាស៊ីនបឺតខ្យល់សម្អាតផ្លូវដង្ហើមកូនស្រីរបស់គាត់ ។

កម្មវិធី “ភ្លើងសម្រាប់អ្នកទាំងអស់គ្នា”របស់ប្រេស៊ីល គឺជាគំនិតផ្តួចផ្តើមមួយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំ ២០០៣ ដើម្បីធ្វើសកលភាវូបនីយកម្មការទទួលបានអគ្គិសនីនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ។ កម្មវិធីនេះ បានតភ្ជាប់រួចទៅហើយពលរដ្ឋ ៣,៨លានគ្រួសារនៅទូទាំងប្រទេស រួមទាំងពលរដ្ឋជាង ៥៧៥.០០០គ្រួសារនៅរដ្ឋ Para ។

នៅតាមតំបន់ជាច្រើនដែលពុំមានបណ្តាញចរន្តអគ្គិសនី ក្រុមអាជ្ញាធរបានដំឡើងប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យដែលអាចផ្ទុកថាមពលនៅក្នុងអាគុយ នាំថាមពលស្អាតដល់សហគមន៍នៅតាមដងទន្លេ និងសហគមន៍ជនជាតិភាគតិច ។

សម្រាប់គ្រួសារដូចជារូបលោក Marcos Antonio ដែលជាអ្នកដាំដើម Acai នៅទីក្រុង Afua ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ បានជំនួសម៉ាស៊ីនភ្លើងរបស់លោកដែលធ្លាប់ប្រើប្រាស់អស់ប្រាក់ច្រើន ។

ប្រទេសប្រេស៊ីល កំពុងជំរុញផងដែរកម្មវិធី Energias da Amazonia ដែលបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០២៣ ដើម្បីជំនួសរោងចក្រអគ្គិសនីប្រើប្រេងម៉ាស៊ូត នៅតាមតំបន់ដាច់ស្រយាល ជាមួយនឹងប្រភពកកើតថ្មី ។ 

រដ្ឋាភិបាល មានផែនការវិនិយោគទឹកប្រាក់ប្រហែល ១លានដុល្លារ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធថាមពលក្នុងតំបន់ កាត់បន្ថយការបំភាយឧស្ម័ន និងកាត់បន្ថយការឧបត្ថម្ភធន សម្រាប់ឥន្ធនៈហ្វូស៊ីល ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm