អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ ប្រាប់ដល់មន្រ្តីបំរើប្រជាពលរដ្ឋ ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត​ដូច​ភ្លៀង​រលឹម​

2022/02/26 06:22:28 pm        572

ភ្នំពេញ៖ ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ឯកឧត្តមយឿន យឿត បានអំពាវនាវដល់សមាជិក-សមាជិកា ក៏ដូចជាអាជ្ញាធរភូមិ ឃុំទាំងអស់ ត្រូវខិតខំបំរើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានសកម្មបន្ថែមទៀតដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ពួកគាត់ ជា​ពិសេសផ្នែក​សេវា​សាធារណៈនេះតែម្តង។

ក្នុង​ឱកាស​ចុះ​សំណេះសំណាល ​និងសួរសុខទុក្ខដល់បងប្អូនសមាជិក-សមាជិកា និងពិធីរៀបចំ​ទទួល​ជាផ្លូវការនូវសមាជិក ​សមាជិកាថ្មី និងអតីតមន្ត្រីមកពីអតីតមន្រ្តីគណបក្ស​ដទៃជាង ២០០នាក់ទៀត ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិខ្ពេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុង​ឱកាស​នោះឯកឧត្តម យឿន យឿត បានឲ្យដឹងថា ក្នុងនាមយើងជាមន្រ្តីបំរើប្រជាពលរដ្ឋ គប្បីត្រូវខិតខំធ្វើយ៉ាងបំរើផលប្រយោជន៍របស់ពួកគាត់ឲ្យបានល្អជាពិសេស សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណដោយធ្វើជូនពួកគាត់មិនត្រូវយកថវិកានោះឡើយ ហើយជាង នេះទៅទៀត​ពេលពួកគាត់ មាន​អាពាហ៍ពិពាហ៍​ និង​មរណភាពអ្វីត្រូវធ្វើ​លិខិតបញ្ជាក់ជូន​ដល់ពួកគាត់ ដល់គេហដ្ឋានផ្ទាល់ផងដែរ។

ឯកឧត្តម បានលើកឡើងទៀតថា«បងប្អូនទាំងអស់ ដែលជាមន្រ្តី និងសមាជិក-សមាជិកា​គណបក្ស​ប្រជាជនកម្ពុជា ​ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បំរើ​ផលប្រយោជន៍​សង្គម​ឲ្យបានឲ្យផុលផុស​នៅ​ក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្ត ​និងគោរព​គាំទ្រពីសំណាក់ពលរដ្ឋ ហើយ​ពេលពួកគាត់មានបញ្ហាអ្វីដែលត្រូវឲ្យពួកយើងជួយ​ ត្រូវធ្វើជូនពួកគាត់ឲ្យបានទាន់ពេលវេលា ដោយមិនត្រូវអល់ឯកនោះឡើយ»។

នៅក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម យឿន យឿត ក៏បានក្រើនរំលឹកដល់បងប្អូន សមាជិក-សមាជិកា​ទាំងនោះផងដែរថា ​នាពេលបច្ចុប្បន្ននេះក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់ ​ជាក់ស្តែងដូចតំបន់ស្រុកឱរ៉ាល់នេះតែម្តង ​ពីកន្លែងដែលជាសមរភូមិក្តៅ បានក្លាយទៅជាកន្លែងអភិវឌ្ឍន៍​ គ្រប់យ៉ាងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ​ទឹក ​ភ្លើង ជាពិសេស​គឺផ្នែក​កសិកម្មនេះតែម្តង។

ឯកឧត្តម បានក៏បានលើកឡើងទៀតថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣​ ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជា​បាន​សម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ​ដោយពុំអាចនឹកស្មានដល់។

ឯកឧត្តម បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពី​សមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ​ ពីការបែកបាក់ជាតិ​ និងការបែងចែកទឹកដី ​ពីគំនរផេះផង់ ទៅជាទឹកដី​ដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍​លើគ្រប់វិស័យ ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm