ការកាត់បន្ថយជំនួយអាមេរិកនឹងបង្អាក់ការព្យាបាលសង្រ្គោះអាយុជីវិតកុមារអត់ឃ្លាននៅកេនយ៉ា

2025/12/13 04:50:21 am        117

អ្នកស្រី Hellen Etiman គឺជាអ្នកចិញ្ចឹមសត្វមួយរូបនៅកេនយ៉ា ជឿថា កូនប្រុសជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងររបស់គាត់ ក្នុងពេលដ៏ខ្លីខាងមុខ នឹងជាសះស្បើយឡើងវិញ ក្រោយចាប់ផ្តើមកម្មវិធីអាហារឯកទេសសង្រ្គោះជីវិត ។

ប៉ុន្តែផ្ទុយទៅវិញ ក្មេងប្រុស Peter Lokoyen អាយុ ៤ឆ្នាំ បែរជាមានអាការៈធ្ងន់ធ្ងរឡើងវិញកាលពីខែកក្កដា ពេលដែលមណ្ឌលសុខភាពព្យាបាលក្មេងប្រុស អស់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ធ្វើឲ្យគ្រួសាររបស់ក្មេងប្រុសពឹងផ្អែកលើផ្លែឈើព្រៃបេះបានតាមវាលទំនាបស្ងួតក្នុងស្រុក Turkana ស្ថិតនៅតំបន់ភាគពាយ័ព្យប្រទេសកេនយ៉ា ។ 

គិតត្រឹមចុងខែតុលា ក្មេងប្រុស Lokoyen មានទម្ងន់ត្រឹម ១១,៤គ.កប៉ុណ្ណោះ ពោលគឺស្មើនឹង ១ភាគ ៣ នៃទម្ងន់មធ្យមរបស់ក្មេងប្រុសមានអាយុស្មើរូបគេដែលបានចុះបញ្ជីដោយអង្គការសុខភាពពិភពលោក(WHO) និងមានកម្ពស់ ៨៧សង់ទីម៉ែត្រ ។ ប្អូនស្រី Melvine អាយុ ២០ខែរបស់ក្មេងប្រុស មានកម្ពស់ស្មើក្មេងប្រុសទៅហើយ ។

មន្រ្តីជំនួយបច្ចុប្បន្ន និងអតីតមន្រ្តីជំនួយចំនួន ៥នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីរុះរើទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក និងការកាត់បន្ថយកម្មវិធីជំនួយសកល បានកាត់ផ្តាច់ជីវិតកុមារដូចជាក្មេងប្រុស Peter ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកមួយនេះ បានផ្តល់មូលនិធិសម្រាប់ការទិញ និងចែកចាយប្រហែលពាក់កណ្តាលនៃការផ្គត់ផ្គង់អាហារូបត្ថម្ភ(RUTF)របស់ពិភពលោក ដែលប្រើប្រាស់សម្រាប់ព្យាបាលកុមារជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។

មូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) ដែលជាអ្នកទិញ និងអ្នកចែកចាយអាហារូបត្ថម្ភ RUTF ធំជាងគេបំផុតរបស់ពិភពលោក និយាយថា គ្រោះរាំងស្ងួត ធ្វើឲ្យតម្រូវការកើនឡើងសម្រាប់ប៉ាស្តាមានជីវជាតិនៅតាមតំបន់ជាច្រើនរបស់កេនយ៉ា ខណៈការកាត់បន្ថយមូលនិធិសម្រាប់សហគមន៍ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កុមារកំពុងជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm