
ភ្នំពេញ៖តាមរយៈការសម្រួលសម្រួលរបស់ ឯកឧត្តម ដូ ណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រទេសកម្ពុជា និងថៃ បានឯកភាពគ្នាបញ្ឈប់ការបាញ់គ្នានៅល្ងាចស្អែកម៉ោងនៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែធ្នូ ស្អែកនេះម៉ោងនៅកម្ពុជា។
ឯកឧត្តម ដូ ណាល់ត្រាំ បញ្ជាក់ថា នៅព្រឹកនេះ ខ្ញុំមានការសន្ទនាដ៏ល្អមួយជាមួយនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត អំពីការផ្ទុះអាវុធឡើងវិញដ៏អកុសលនៃសង្គ្រាមដ៏យូរអង្វែងរបស់ពួកគេ។
ឯកឧត្តមប្រធានាធិបតីថ្លែងថា ពួកគេបានយល់ព្រមបញ្ឈប់ការបាញ់ប្រហារទាំងអស់ដែលចូលជាធរមាននៅល្ងាចនេះ (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ម៉ោងនៅអាមេរិក) ហើយត្រលប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដើមដែលបានធ្វើឡើងជាមួយខ្ញុំ និងដោយមានជំនួយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។
ឯកឧត្តមបានថ្លែងថា គ្រាប់បែកបានសម្លាប់ និងធ្វើឱ្យទាហានថៃជាច្រើននាក់រងរបួស គឺជាឧបទ្ទវហេតុមួយ ប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំង។ ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងការបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ឯកឧត្តមថ្លែងថា៖«ខ្ញុំសូមកោតសរសើរក្នុងការធ្វើការជាមួយអនុទីន និង ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយអ្វីដែលអាចវិវត្តទៅជាសង្គ្រាមដ៏ធំមួយរវាងប្រទេសដ៏អស្ចារ្យទាំងពីរ! ខ្ញុំក៏សូមថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះជំនួយរបស់គាត់ក្នុងការដោះស្រាយបញ្ហាដ៏សំខាន់នេះ»។