ទីភ្នាក់ងារUN ព្រមានថាជនភៀសខ្លួនតំបន់ហ្កាហ្សា ប្រឈមនឹងទឹកជំនន់ ខណៈការផ្គត់ផ្គង់បន្ទាន់ត្រូវបានរារាំង

2025/12/13 05:15:20 pm        60

អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រ ទី១២ ខែធ្នូថាប្រជាជនតំបន់ហ្កាហ្សាដែលភៀសខ្លួនរាប់រយពាន់នាក់ប្រឈមនឹងទឹកជន់លិចតង់និងទីជម្រករបស់ពួកគេដោយសារតែភ្លៀងធ្លាក់ខ្លាំង ហើយសម្ភារៈសម្រាប់ទីជម្រកងបាវខ្សាច់ពុំត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នោះទេ។

អាជ្ញាធរសុខាភិបាលតំបន់បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានវាយបក់នៅពាសពេញតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ដោយជន់លិចតង់រាប់រយដែលផ្តល់ទីជម្រកដល់គ្រួសារជាច្រើនដែលភៀសខ្លួនដោយសារសង្គ្រាមរយៈពេលពីរឆ្នាំមកនេះ និងបានបណ្តាលឲ្យកុមារម្នាក់ស្លាប់ដោយសារតែផលប៉ះពាល់នេះ។ អង្គការទេសន្តប្រវេសន៍អន្តរជាតិ(IOM) បាននិយាយថា ប្រជាជនភៀសខ្លួនជិត ៧៩៥.០០០ នាក់កំពុងប្រឈមហានិភ័យខ្ពស់នៃទឹកជំនន់ដ៏គ្រោះថ្នាក់នៅក្នុងតំបន់ទំនាប និងពេញដោយគំនរបាក់បែក ជាកន្លែងដែលគ្រួសារជាច្រើនកំពុងរស់នៅក្នុងទីជម្រកដែលគ្មានសុវត្ថិភាព។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយបន្ថែមថា ការបង្ហូរទឹកនិងការគ្រប់គ្រងកាកសំណល់មិនគ្រប់គ្រាន់ក៏បានបង្កើនហានិភ័យនៃការផ្ទុះឡើងជំងឺ។ សម្ភារៈដើម្បីជួយឲ្យទីជម្រករឹងមាំដូចជាឈើ និងក្តារបន្ទះ ក៏ដូចជាបាវខ្សាច់ និងម៉ាស៊ីនបូមទឹកដើម្បីជួយទប់ទល់ទឹកជំនន់ត្រូវបានពន្យារពេលមិនឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាដោយសារតែការរឹតត្បិតការចូលជាបន្តបន្ទាប់។

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងបំពេញកាតព្វកិច្ច ហើយបានចោទទីភ្នាក់ងារទាំងនោះថាគ្មានប្រសិទ្ធភាព និងបរាជ័យក្នុងការទប់ស្កាត់ការលួចជំនួយដោយក្រុមហាម៉ាស ប៉ុន្តែក្រុមនេះបានច្រានចោល។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm