ចិនច្រានចោលទណ្ឌកម្មជាឯកតោភាគី ក្រោយអាមេរិករឹបអូសនាវាដឹកប្រេង នៅម្ដុំឆ្នេរវ៉េណេស៊ុយអេឡា

2025/12/13 11:38:09 pm        80

ប្រទេសចិន កាលពីថ្ងៃសុក្រ (ទី១២ ខែធ្នូ) បានបង្ហាញការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានរឹបអូសនាវាដឹកប្រេង នៅម្ដុំឆ្នេរសមុទ្រនៃប្រទេសវ៉េណេស៊ុយអេឡា កាលពីដើមសប្តាហ៍នេះ ហើយបានប្រកាសពីការរឹតបន្តឹងលើក្រុមហ៊ុនដឹកជញ្ជូនចំនួន ៦ និងនាវាដែលពាក់ព័ន្ធ ក្នុងនោះរួមមានទាំងនាវា ១គ្រឿងដែលមានទង់តំណាងទីក្រុងហុងកុងផងដែរ។

នៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងថា ទីក្រុងប៉េកាំង «ប្រឆាំងនឹងការដាក់ទណ្ឌកម្មខុសច្បាប់ជាឯកតោភាគី និងយុត្តាធិការហួសពីដែនសមត្ថកិច្ច ដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ឬការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការរំលោភលើនីតិវិធីដាក់ទណ្ឌកម្ម»។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនចំនួន ៦ និងនាវារបស់ក្រុមហ៊ុនទាំងនោះ សម្រាប់ប្រតិបត្តិការនៅក្នុងវិស័យប្រេងរបស់វ៉េណេស៊ុយអេឡា។ សេចក្តីប្រកាសនេះបានកើតឡើងបន្ទាប់មានការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោក បានរឹបអូសនាវាដឹកប្រេងនៅម្ដុំសមុទ្រវ៉េណេស៊ុយអេឡា ខណៈដែលភាពតានតឹងជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro នៅតែបន្តមាន។

សេចក្តីថ្លែងការណ៍របស់រតនាគារបានឲ្យដឹងទៀតថា ក្មួយប្រុស ៣នាក់របស់ភរិយាលោក Maduro គឺលោកស្រី Cilia Flores និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយលោក Maduro ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរអាមេរិកបានប្រាប់ឲ្យដឹងថា ពួកគេបានធ្វើការវាយប្រហារដែលគេដឹងថា មានចំនួន ២២លើក លើនាវាដែលត្រូវបានចោទប្រកាន់ថា ជា «ភេរវករគ្រឿងញៀន» ចាប់តាំងពីដើមខែកញ្ញា នៅក្នុងសមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដោយបានបណ្ដាលឲ្យមនុស្ស ៨៧នាក់យ៉ាងតិចស្លាប់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm