អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy បង្ហោះវីដេអូមួយជាមួយជំនួយការកំពូលៗរបស់លោក មានទាំងនាយករដ្ឋមន្ត្រីរបស់លោកផងចេញពីទីក្រុងគីវ។ លោកនិយាយថា យើងនៅទីនេះ ទាហានរបស់ពួកយើងនៅទីនេះ យើងកំពុងការពារឯករាជ្យភាពរបស់ពួកយើង។

កាលពីយប់ថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា លោកនឹងមិនចាកចេញពីរដ្ឋធានីគីវទេ ទោះបីជារុស្ស៊ីបង្កើនការវាយប្រហារលើរដ្ឋធានី និងទីក្រុងផ្សេងទៀតដោយការវាយប្រហារតាមអាកាសក៏ដោយនៅថ្ងៃទី២ ក៏ដោយ។ លោកថា ប្រធានាធិបតីនៅទីនេះ កងទ័ពរបស់យើងនៅទីនេះ ប្រជាពលរដ្ឋនៅទីនេះ។ យើងទាំងអស់គ្នា ដែលនៅទីនេះ កំពុងការពារឯករាជ្យភាពរបស់ប្រទេសយើង។ ហើយយើងនឹងបន្តការពារ ប្រទេសរបស់យើង។ លើកទឹកចិត្តដល់អ្នកការពារប្រទេសរបស់យើង ផ្ដល់កម្លាំងចិត្តដល់វីរបុរសរបស់យើង៕
អត្ថបទ៖ សុខមាន