គណៈកម្មការផ្សារជម្ពូវ័ន២ និងបងប្អូនអាជីវករ ប្តេជ្ញាលក់ទំនិញមិនឡើងថ្លៃ ដើម្បី​រួម​គ្នា​ជួយ​វីរ​កងទ័ព និងជនភៀសសឹក

2025/12/14 09:59:07 pm        266

ដោយសារទង្វើឈ្លានពានទឹកដីរបស់កម្ពុជា​ពីសំណាក់ភាគីថៃ បាន​ធ្វើ​ឱ្យ​បង​ប្អូន​អាជីវករ​លក់​ដូរ​នានា​ បានប្តេជ្ញាលក់ទំនិញមិនឡើងថ្លៃទេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា បាន​ទិញ​យកទៅជួយដល់វីរកងទ័ព និងជនភៀសសឹក ។

បើកតាមការលើកឡើង របស់បងប្អូនអាជីវករ នៅផ្សារជម្ពូវ័ន២ ប្តេជ្ញា មិនលក់ដូរឡើងថ្លៃទេ គឺ​មាន​តែ​លក់បន្ធូរបន្ថយតម្លៃជាងមុនថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ដែល​មក​ជួយ​ទិញយកទៅឧបត្ថម្ភដល់វីរកងទ័ព និងជួយដល់ជនភៀសសឹក។ បងប្អូនអាជីវករ បាន​បន្ត​ទៀត​ថា គ្រានេះត្រូវតែរួបរួមគ្នា ជាមហាកម្លាំងសាមគ្គីតែមួយ គាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ព ។ ដូច្នេះ​ហើយ ពួកគាត់ជាសមរភូមិក្រោយ បានផ្តល់ជំនួយ ស្បៀងអាហារ សម្ភារៈ បន្លែត្រីសាច់ និង​ថ​វិកាជាដើម ដើម្បីផ្តល់ជូនទៅកាន់វីរជនកងទ័ពហានក្លារបស់កម្ពុជា និងបងប្អូនជនភៀសសឹក ដែល​កំពុងនៅសមរភូមិមុខ ។

ចំណែកលោក ម៉ិល បេត ប្រធានផ្សារជម្ពូវ័ន២ បានប្រាប់ថា តាមការចុះសង្កេត គឺបងប្អូនអាជីវករ ពុំ​បាន​លក់ដូរឡើងថ្លៃទេ ហើយបងប្អូនអាជីករ មានស្មារតីរួបរួមសាមគ្គីគ្នាល្អណាស់ ក្នុង​នោះ​ពួក​គាត់​ បាននាំគ្នានាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើន យកមកជូនគណៈកម្មការផ្សារ ហើយ​គណៈកម្មការផ្សារបានដឹកទៅសាលាសង្កាត់ និងជូនដល់កងទ័ព នៅបន្ទាយ ង៧០ ដើម្បី​ដឹក​ជញ្ជូន​ដល់ដៃវីរកងទ័ព និងជនភៀសសឹក។ ហើយជាមួយគ្នានេះ លោក​សូម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋខ្មែរទំាងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល និងនាំគ្នាជួយគំាទ្រដល់វីរកងទ័ព និង​ជនភៀសសឹក ត្រូវតែរួបរួមគ្នាជាមហាកម្លាំងសាមគ្គីតែមួយទំាងអស់គ្នា ។

សូមបញ្ជាក់ថា មកដល់ពេលនេះ បងប្អូនអាជីវករ នៅតាមបណ្តាផ្សារផ្សេងៗទៀត សុទ្ធតែបាន​ប្តេជ្ញា​លក់​ទំនិញ មិនតម្លៃថ្លៃឡើយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាព​បាន​ទិញ​យក​ទៅ​ប្រើ​ប្រាស់​ក្នុងស្ថានភាពដែលភាគីយោធាថៃកំពុងឈ្លានពានកម្ពុជា និងកំពុងនាំគ្នា​ជួយ​គំាទ្រ​ដល់​វីវ​កង​ទ័ព​៕ អត្ថបទ៖ ពៅយី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm