អ្នកតំណាងរាស្រ្ដ ព្រះសង្ឃ និង​សប្បុរសជន​ប្រគល់​ស្បៀង​ដល់​កង​កម្លាំង​ជួរ​មុខ​យោធ​ភូមិភាគ​ទី៤

2025/12/14 10:56:00 pm        513

នៅព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០២៥នេះឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប និងលោកជំទាវ រួមជាមួយព្រះសង្ឃដែលបាននិមន្តមកពីខេត្តកំពង់ចាម ព្រម​ទាំង​មានការចូលរួមពីសំណាក់ក្រុមហ៊ុនខ្សែ​កាបអ​ង្គរខេត្ត​សៀម​រាបបាន​ធ្វើ​ការ​ប្រគល់​នូវ​គ្រឿង​ឧបភោ​គ​បរិភោគ និងសម្ភារៈប្រើ​ប្រាស់ព្រ​ម​ទាំង​ថវិកា​ជូន​ដល់​កង​កម្លាំ​ងយោធ​ភូមិ​ភាគ​ទី៤ ដែល​កំពុ​ង​ឈរជើងការពារសមរភូមិតាមបន្ទាត់ព្រំដែន។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ថ្លែងថា គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​សង្គ្រាម ឬការបាត់បង់ជីវិតនោះទេ ប៉ុន្តែប្រទេសកម្ពុជាមា​ន​កាតព្វ​កិច្ច​ការពារ​អធិបតេយ្យ​ភាពរបស់ខ្លួនហើយប្រទេសកម្ពុជាមិនមែនជាអ្នកឈ្លានពានទេ ហើយក៏មិន​បាន​រំលោភ​លើ​កិច្ចព្រមព្រៀងណាមួយដែរ គឺកងកម្លាំងកម្ពុជាយើងបានការពារខ្លួនប៉ុណ្ណោះ បន្ទាប់​ពី​មាន​ការ​រំលោភបំពានពីសំណាក់ភាគីថៃ។

ឯកឧត្តម អ្នកឧកញ៉ា ក៍បានថ្លែងកោត​សសើរ​នូវ​ស្មារតី និង​ទឹក​ចិត្ត​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា​របស់​អង្គ​ភាពទ័ពជួរមុខ និងប្រសិទ្ធ​ពរជ័យ​មហា​ប្រសើរ​ជូន​ចំពោះ​នាយ​ទាហាន និង​ពល​ទាហាន​ទាំង​អស់​ដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែនក្នុងការ​ការពារ​បូរណភា​ព​ទឹក​ដី​ប្រឆាំង​នឹង​ការ​ឈ្លាន​ពានរបស់កងទ័ពថៃ។

ឯកឧត្តមបន្តថា ក្នុងនាមជាអ្នកនៅសមរភូមិក្រោយមិនដែលភ្លេចសោះឡើយអ្នកនៅសមរភូមិមុខ និង​សូមកោតសរសើរដោយស្មោះនូវពលិកម្ម និងស្មារតី​អង់​អាច​ក្លាហានរ​បស់​បង​ប្អូន​កង​ទ័ព​ទាំង​អស់​ដែល​កំពុងប្រយុទ្ធ​ការពារទឹកដីរបស់យើង ហើយតាមរយៈពលិកម្មនេះ សូមបន្តរួមគ្នា​រក្សា​សាមគ្គី​ភាព​ឯកភាព​រឹងមាំ និង​ជ្រោង​ខ្ពស់​ស្មារតី​ស្នេហា​ជាតិ​ក្នុង​ការ​បំពេញ​ភារកិច្ច​ការពារ​បូរណៈ​ភាព​ទឹក​ដី​ពី​សត្រូវឈ្លានពាន។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានមានប្រសាសន៍ថ្លែងអំណរព្រះគុណ និងអរគុណ​ដល់​ព្រះសង្ឃ​ដែល​បាននិមន្តមកពីខេត្តកំពង់ចាម និងសប្បុរសក្រុមហ៊ុន​ខ្សែ​កាបអង្គរ​ដែល​បា​នដែ​ល​បាន​ចូល​រួម​ឧបត្ថម្ភគាំទ្រក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះ​សរ​ក្នុង​ការ​រួបរួម​ជាតិ​ខ្មែរជា​ធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm