ភាពភ័យខ្លាចគ្របដណ្ដប់ក្រុង Uvira របស់កុងហ្គោ ខណៈហិង្សាក្រុមឧទ្ទាម សម្លាប់មនុស្សរាប់រយនាក់

2025/12/14 11:48:15 pm        112

កាលពីថ្ងៃសៅរ៍ (១៣ ធ្នូ) បរិយាកាសនៃភាពភ័យខ្លាចបានគ្របដណ្ដប់នៅក្នុងទីក្រុង Uvira ជាទីក្រុងយុទ្ធសាស្ត្រមួយនៅភាគខាងកើតប្រទេសកុងហ្គោ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងនេះបានធ្លាក់ក្នុងកណ្ដាប់ដៃក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា ខណៈការប្រយុទ្ធគ្នានៅក្នុងតំបន់ បានបន្តកើនឡើង ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។

ក្រុមឧទ្ទាម M23 និយាយថា ខ្លួនបានដណ្តើមយកទីក្រុង Uvira កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីការវាយលុកយ៉ាងឆាប់រហ័ស ដែលបានចាប់ផ្តើមនៅដើមខែធ្នូ។ ក្រុមមន្ត្រីក្នុងតំបន់និយាយថា អំពើហិង្សាយ៉ាងឃោរឃៅនៅទីនោះ បានសម្លាប់មនុស្សជាង ៤០០នាក់ ហើយមនុស្សប្រហែល ២សែននាក់ បានរត់ភៀសខ្លួន។

កាលពីថ្ងៃសៅរ៍ដដែលនោះ ស្ថានភាពនៅក្រុង Uvira មិនទាន់វិលមករកភាពប្រក្រតីវិញនៅឡើយទេ ដោយមានភាពស្ងប់ស្ងាត់ទាំងស្រុង និងគ្មានចរាចរណ៍អ្វីទាំងអស់ ក្រៅពីរថយន្តហ្ស៊ីបយោធា ដែលធ្វើដំណើរតាមដងផ្លូវដ៏ស្ងាត់ជ្រងំ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន AP។

ការរុលទៅមុខរបស់ពួកឧទ្ទាម បានរុញច្រានជម្លោះទៅកាន់មាត់ទ្វារប្រទេសជិតខាង ប៊ូរុនឌី ដែលបានរក្សាវត្តមានកងទ័ពនៅភាគខាងកើតប្រទេសកុងហ្គោ អស់រយៈពេលជាច្រើនឆ្នាំ ដោយបង្កើនការភ័យខ្លាចនៃជម្លោះរីករាលដាលក្នុងតំបន់កាន់តែទូលំទូលាយ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ជម្លោះដ៏រ៉ាំរ៉ៃនេះបានបង្កើតវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក ដោយមានមនុស្សជាង ៧លាននាក់ បានជម្លៀសខ្លួនពីអំពើហិង្សា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm