សារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃអាទិត្យ (១៤ ធ្នូ) នេះថា នគរបាលរដ្ឋ New South Wales របស់អូស្រា្តលី ដែលនៅកន្លែងកើតហេតុបានបញ្ជាក់ថា មនុស្ស ១០នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារនៅឆ្នេរ Bondi ទីក្រុងស៊ីដនី នាថ្ងៃអាទិត្យនេះ រួមទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ ខណៈខ្មាន់កាំភ្លើងម្នាក់ទៀតកំពុងស្ថិតក្នុងការឃុំខ្លួនរបស់នគរបាល។

នគរបាលបន្តថា យ៉ាងហោចណាស់មនុស្ស ១២នាក់ ផ្សេងទៀតបានរងរបួស ហើយមន្ត្រីនគរបាល ២នាក់ក៏ត្រូវបានបាញ់ និងរងរបួសផងដែរក្នុងអំឡុងពេលកើតហេតុនោះ៕

