ភ្នំពេញ៖ ក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ជាថ្មីម្ដងទៀត ដោយប្រកាសប្រកាសគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យកម្ពុជា-ថៃ មានបទឈប់បាញ់ភ្លាមៗហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗនិងត្រឡប់ទៅរកការសន្ទនាវិញ។
យោងតាសេចក្តីថ្លែងការណរ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានបញ្ជាក់ថា ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងការជំរុញឲ្យមានការបន្តកិច្ចសន្ទនាដោយសន្តិវិធីរវាងប្រទេសទាំងពីរ។


