[UPDATE] អូស្រ្តាលី៖ ឪពុកកូនពីរនាក់ជាខ្មាន់កាំភ្លើង ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំ ដែលសម្លាប់មនុស្សជាង ១០នាក់

2025/12/15 03:14:27 pm        189

នគរបាលអូស្រ្តាលី បានបញ្ជាក់នៅថ្ងៃចន្ទ (១៥ ធ្នូ) នេះថា ខ្មាន់កាំភ្លើង ២នាក់ ដែលជាជនសង្ស័យបាញ់សម្លាប់មនុស្ស ១៥នាក់ នៅឯពិធីបុណ្យជនជាតិជ្វីហ្វមួយនៅឆ្នេរ Bondi ក្នុងទីក្រុងស៊ីដនី គឺជាឪពុក និងកូនប្រុស ខណៈអូស្ត្រាលី បានចាប់ផ្តើមកាន់ទុក្ខជនរងគ្រោះនៃអំពើហិង្សាដោយកាំភ្លើងដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជិត ៣០ឆ្នាំ។

នគរបាលបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា ឪពុកវ័យ ៥០ឆ្នាំ ដែលជាខ្មាន់កាំភ្លើងទីមួយ បានស្លាប់នៅកន្លែងកើតហេតុ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងហេតុការណ៍នេះកើនឡើងដល់ ១៦នាក់ ខណៈកូនប្រុសវ័យ ២៤ឆ្នាំ ដែលជាខ្មាន់កាំភ្លើងទីពីរ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រុមមន្ត្រីបានហៅការបាញ់ប្រហារកាលពីថ្ងៃអាទិត្យនេះថា ជាការដាក់គោលដៅជាក់លាក់ប្រឆាំងនឹងជនជាតិជ្វីហ្វ ហើយថា ខ្មាន់កាំ្លភ្លើងមានតែ ២នាក់នេះប៉ុណ្ណោះ។

នគរបាលបន្តថា មនុស្ស ៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារ រួមទាំងមន្ត្រីនគរបាល ២នាក់ផងដែរ។ សាក្សីនិយាយថា ការវាយប្រហារនៅឆ្នេរដ៏ល្បីល្បាញនេះ មានរយៈពេលប្រហែល ១០នាទី ដោយធ្វើឱ្យមនុស្សរាប់រយនាក់រត់ទាំងភ័យស្លន់ស្លោរ។ អាជ្ញាធរនិយាយថា មនុស្សប្រហែល ១.០០០នាក់ បានចូលរួមព្រឹត្តិការណ៍ជ្វីហ្វឈ្មោះថា Hanukkah នៅឆ្នេរនោះ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានហៅហេតុការណ៍នេះថាជា «ពេលវេលាដ៏ខ្មៅងងឹតសម្រាប់ប្រជាជាតិអូស្រ្តាលី» ហើយថា នគរបាលនិងភ្នាក់ងារសន្តិសុខ បន្តត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីមូលហេតុនៅពីក្រោយការវាយប្រហារ ដែលអាក្រក់បំផុតចាប់តាំងពីឆ្នាំ១៩៩៦ មក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm