អ្នកជំនាញអាមេរិក៖ ការបោះបង់គោលដៅណាតូរបស់អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរកិច្ចចរចាសន្តិភាពទេ

2025/12/15 04:17:36 pm        122

អ្នកជំនាញសន្តិសុខរបស់សហរដ្ឋអាមេរិក មួយចំនួនបាននិយាយកាលពីថ្ងៃអាទិត្យ (១៤ ធ្នូ) ថា ការយល់ព្រមរបស់អ៊ុយក្រែន ក្នុងការលះបង់មហិច្ឆិតាសមាជិកភាពសម្ព័ន្ធយោធាណាតូ ប្រហែលជាមិនផ្លាស់ប្តូរដំណើរនៃកិច្ចចរចាសន្តិភាព បានច្រើននោះទេ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលចរចាជាមួយប្រេសិតអាមេរិក លើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ី កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានស្នើថា អ៊ុយក្រែននឹងបោះបង់ចោលសេចក្តីប្រាថ្នាចំពោះសមាជិកអង្គការណាតូ។ លោក Zelenskyy បាននិយាយថា ការធានាសន្តិសុខពីសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសដទៃទៀត ជំនួសឱ្យការចូលរួមជាមួយអង្គការណាតូ គឺជាជំហានសម្របសម្រួលពីអ៊ុយក្រែន។

លោក Justin Logan នាយកផ្នែកសិក្សាគោលនយោបាយការពារជាតិ និងការបរទេសនៅវិទ្យាស្ថាន Cato របស់អាមេរិក បាននិយាយថា “រឿងនេះមិនផ្លាស់ប្តូរអ្វីទាំងអស់ ពោលគឺ ជាកិច្ចប្រឹងប្រែងដើម្បីឱ្យមើលទៅហាក់ដូចជាសមហេតុផលប៉ុណ្ណោះ”។ លោក Logan និងសាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យ Florida បាននិយាយថា យ៉ាងណាក៏សមាជិកភាពណាតូសម្រាប់អ៊ុយក្រែន មិនទាន់មានភាពប្រាកដនិយមយូរមកហើយ មានន័យថា ចំណុចនេះ «មិនមែនជាបញ្ហាធំឡើយ»។

លោក Brett Bruen អតីតទីប្រឹក្សាគោលនយោបាយការបរទេសក្នុងរដ្ឋបាលអតីតប្រធានាធីបតីអាមេរិក Obama និងបច្ចុប្បន្នជាប្រធានក្រុមហ៊ុនប្រឹក្សាយោបល់នៅស្ថាប័ន Global Situation Room បានហៅសម្បទានរបស់អ៊ុយក្រែននេះថា «ធំដុំ» នៅពេលដែលទីក្រុងមូស្គូ មិនធ្វើសម្បទានសំខាន់ៗណាមួយសោះ ប៉ុន្តែអ្នកជំនាញរូបនេះក៏បានចោទសួរថា តើលោក Zelenskyy នឹងទទួលបានអ្វីជាថ្នូរនឹងការដើរថយក្រោយពីពាក្យសន្យាដ៏រឹងមាំមួយចំពោះប្រជាជនអ៊ុយក្រែន បែបនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm