កម្ពុជា-ចិនជំរុញការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ

2025/12/15 04:57:35 pm        175

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា បានគាំទ្រ​ដល់​ភាគី​ចិន​ឱ្យ​រៀប​ចំក​ម្ម​វិធី“ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិននៅលើផ្លូវថ្មើរជើងតាមសួនច្បារ មាត់ទន្លេ រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអបអរសាទរ "ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥" និងបង្កើតវេទិកាផ្លាស់ប្ដូរវប្បធម៌សិក្សាពីគ្នា ទៅវិញទៅមកឱ្យកាន់តែមានភាពស៊ីជម្រៅ។

នៅក្នុងឱកាសនោះ លោកស្រី វ៉ា បុប្ផារី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្មវិធីផ្តាស់ប្តូរ វប្បធម៌នេះ មិនត្រឹមតែជាការបង្ហាញពីលក្ខណៈពិសេសនៃវប្បធម៌ និងអរិយធម៌ប្រទេសទាំង២កម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាព ដ៏យូរអង្វែង និងរឹងមាំ រវាងប្រជាជននិងប្រជាជនកម្ពុជា ចិន ព្រោះវប្បធម៌ គឺជាស្ពានយ៉ាងរឹងមាំបំផុត ដែលបានតភ្ជាប់ បេះដូងប្រជាជនទាំងពីរតាំងពីបុរាណកាលមក។

លោក ស្រីគួន ហុងអនុប្រធាន ក្រុមហ៊ុន China Intercontinental Press & Media Co., Ltd.បានលើកឡើងថា ព្រឹត្តិការណ៍ដែលរៀបចំឡើងនៅពេលនេះ គឺជាការអនុវត្តជាក់ស្តែងមួយក្នុងការជំរុញការផ្លាស់ប្ដូររវាងអារ្យធម៌នៃប្រទេសទាំងពីរ ដោយមានការតាំងពិព័រណ៍វប្បធម៌ និងការធ្វើអន្តរកម្មបច្ចេកវិទ្យា យើងធ្វើឱ្យវប្បធម៌ចិននិងកម្ពុជា ក្លាយជាអ្វីដែលជាក់ស្តែង អាចមើលឃើញនិងគួរឱ្យចង់ស្វែងយល់។

ឯកឧត្តម វិញ ប៊ុនអៀងជំនួយការ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្ពុជា និងចិន មានមិត្តភាព ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ ។ កម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” លើកនេះ បង្ហាញឱ្យឃើញថា កម្ពុជានិងចិន នឹងបន្តពួតដៃគ្នាថែរក្សាសម្បត្តិ វប្បធម៌របស់ខ្លួន និងជំរុញដល់សុខដុមរមនាជាសកលរវាងអរិយធម៌នានា និងស្រោចស្រពសន្តិភាពដោយវប្បធម៌សម្បូរបែប ។

អ្នកចូលរួមកម្មវិធីនេះបានវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលផ្តួចផ្តើមឱ្យមានកម្មវិធីដ៏ល្អនេះឡើងដើម្បីឱ្យប្រជាជននៃប្រទេសទាំងរកាន់តែយល់ដឹងស៊ីជម្រៅពីវប្បធម៌ ស្លៀកពាក់ ម្ហូបអាហារ ការរស់នៅទៅវិញទៅមក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រុមហ៊ុន China Intercontinental Press & Media Co., Ltd. និងគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ទូរទស្សន៍ជាតិកម្ពុជា អាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតនេះ មានការតាំងបង្ហាញនូវស្តង់ជាច្រើន ដោយភាគីចិនបានតាំង បង្ហាញសម្លៀកបំពាក់ហានហ្វូ, ការកាត់ក្រដាស, ការសរសេរអក្សរផ្ចង់ដោយជក់, និងម្ហូបអាហារដូចជា មីហិរ, ស៊ុបស៊ីឈួន, និងសៀវឡុវប៉ាវ ហើយផលិតផលកម្ពុជាវិញ មានចម្លាក់ស្បែក ការត្បាញស្លឹកត្នោត គ្រឿងប្រាក់ សូត្រខ្មែរ ស្លៀកពាក់សម្លៀកបំពាកប្រៃពៃណីខ្មែរ និងម្ហូបអាហារដូចជា នំបញ្ចុក, ឆាណាង, និងប្រហុកខ្ទិះ និងប្រគំភ្លេងបុរាណខ្មែរជាដើម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm