នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ប្រាប់ឲ្យដឹងថា មាននាវាទេសចរណ៍បរទេស ១គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland ដឹកភ្ញៀវទេសចរជិត ២០០០នាក់ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាពដើម្បីទូរទស្សនកិច្ចនៅកម្ពុជា នាព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។
នាវាទេសចរណ៍នេះ ផ្ទុកមនុស្សចម្រុះជាតិសាសន៍ ២៦៧៧នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន ១.៨៧៧នាក់ ស្រី ៩៩៩នាក់ (៤៣សញ្ជាតិ) និងនាវិកចំនួន ៨០០នាក់ ស្រី ១៥៧នាក់ (៤០សញ្ជាតិ) ចំនួនភ្ញៀវដែលមានច្រើនជាងគេ គឺជនជាតិអាមេរិក និងអូស្ត្រាលី ។ នាវានេះ មានបណ្តោយប្រវែងជិត ៣០០ម៉ែត្រ ទទឹងប្រវែងជាង ៣០ម៉ែត្រ និងជំរៅទឹកជាង ៨ម៉ែត្រ វាមកពីប្រទេសថៃ នឹងបន្តដំណើរទេសចរណ៍អន្តរជាតិទៅប្រទេសម៉ាឡេស៊ី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។





