នាយករដ្ឋមន្ត្រីប្រចាំរដ្ឋនៅអូស្ត្រាលី នឹងពិនិត្យឡើងវិញច្បាប់អាវុធ បន្ទាប់ពីការវាយប្រហារនៅស៊ីដនី

2025/12/15 07:01:28 pm        131

លោក Chris Minns នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ New South Wales បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូនេះថា រដ្ឋនឹងពិនិត្យច្បាប់អាវុធឡើងវិញ និងការឆ្លើយតបរបស់នគរបាលបន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយនៅឆ្នេរ Bondi នៃទីក្រុងស៊ីដនី ដែលបានបណ្តាលឱ្យមនុស្ស១៦នាក់ស្លាប់ រួមទាំងអ្នកបាញ់ប្រហារម្នាក់។

មនុស្ស៤០នាក់នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយការវាយប្រហារកាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ដោយខ្មាន់កាំភ្លើងពីរនាក់ដែលនគរបាលបាននិយាយនៅថ្ងៃចន្ទនេះថាជាឪពុកនិងកូនប្រុស។

នគរបាលពុំបានបញ្ចេញឈ្មោះអ្នកបាញ់ប្រហារ ឬបង្ហាញថាពួកគេជាពលរដ្ឋអូស្ត្រាលីឬយ៉ាងណានោះទេ ប៉ុន្តែបាននិយាយថាឪពុកមានអាជ្ញាប័ណ្ណប្រើប្រាស់អាវុធតាំងពីឆ្នាំ២០១៥ និងមានអាវុធចំនួន៦ដើម។ លោក Minns បានប្រាប់អ្នកសារព័ត៌មានថា កំណែទម្រង់ច្បាប់ប្រើប្រាស់កាំភ្លើងកំពុងត្រូវបានពិចារណា និងសន្យាថានឹងមានការស៊ើបអង្កេតឯករាជ្យលើការបាញ់ប្រហារ និងការឆ្លើយតបក្នុងគ្រាអាសន្ន។

លោក Minns និយាយថា «យើងចង់ធ្វើឱ្យប្រាកដថា កំណែទម្រង់ និងការផ្លាស់ប្តូរនាពេលអនាគតនៅក្នុងរដ្ឋ New South Wales មានផលប៉ះពាល់យូរអង្វែង ប៉ុន្តែវាពុំមែនជាលើកចុងក្រោយដែលខ្ញុំនឹងនិយាយអំពីបញ្ហានេះទេ ហើយអ្នកអាចរំពឹងថានឹងមានចំណាត់ការឆាប់ៗនេះ»។ ការបាញ់ប្រហារទ្រង់ទ្រាយធំ កម្រកើតមានណាស់នៅក្នុងប្រទេសអូស្ត្រាលី ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោក។ ការវាយប្រហារកាលពីថ្ងៃអាទិត្យគឺជាការវាយប្រហារដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ១៩៩៦ ដែលនៅឆ្នាំនោះខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស៣៥នាក់នៅតំបន់ទេសចរណ៍ Port Arthur ក្នុងរដ្ឋកោះ Tasmania ភាគខាងត្បូង។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm