មនុស្ស ១៧នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងដឹកសិស្សសាលានៅប្រទេសកូឡុំប៊ី

2025/12/15 07:52:39 pm        109

មន្រ្តីជាន់ខ្ពស់កូឡុំប៊ី បាននិយាយកាលពីយប់ថ្ងៃអាទិត្យ (១៤ ធ្នូ) ថា មនុស្ស ១៧នាក់ បានស្លាប់ និង ២០នាក់ ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងដឹកសិស្សវិទ្យាល័យ បានធ្លាក់ពីលើច្រាំងថ្មចោទចូលក្នុងជ្រោះជ្រៅ នៅតំបន់ជនបទមួយភាគខាងជើងប្រទេសកូឡុំប៊ី។

នៅក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X អភិបាលតំបន់ Antioquia លោក Andres Julian បាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពីទីប្រជុំជន Tolu នៃតំបន់សមុទ្រការ៉ាអ៊ីប ទៅកាន់ទីក្រុង Medellin បន្ទាប់ពីដំណើរកម្មសិក្សារបស់សាលា ហើយកំពុងដឹកសិស្សមកពីវិទ្យាល័យ Antioqueño។

អាជ្ញាធរបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ រួមមានសិស្ស ១៦នាក់ អាយុចន្លោះពី ១៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលទើបត្រឡប់មកពីប្រារព្ធពិធីអបអរបញ្ចប់ការសិក្សារបស់ពួកគេ ហើយជនរងគ្រោះម្នាក់ទៀតគឺជាអ្នកបើកបរ ដោយសោកនាដកម្មនេះកើតឡើងនៅពេលរថយន្តក្រុងនោះ ធ្លាក់ចូលជ្រោះជម្រៅប្រហែល ៤០ម៉ែត្រ។ អភិបាលតំបន់និយាយថា មូលហេតុនៃគ្រោះថ្នាក់នេះនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm