កងរក្សាសន្តិភាពបង់ក្លាដែស ៦នាក់ ស្លាប់ និង ៨នាក់ រងរបួស ក្នុងការវាយប្រហារមូលដ្ឋានរបស់UN នៅ ស៊ូដង់

2025/12/15 09:15:37 pm        259

យោធាបង់ក្លាដែសបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរក្សាសន្តិភាពចំនួន ៦នាក់ មកពីកងទ័ពបង់ក្លាដែស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយដ្រូនលើមូលដ្ឋានភស្តុភាររបស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងស៊ូដង់ និងមនុស្សជាច្រើននាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ 

ការវាយប្រហារលើមូលដ្ឋានអង្គការសហប្រជាជាតិនៅក្នុងទីក្រុង Kadugli ដែលជាទីតាំងរបស់កងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់UN សម្រាប់តំបន់ Abyei ដែលជាតំបន់សម្បូរប្រេង និងមានភាពចលាចល ដែលមានជម្លោះរវាងស៊ូដង់ និងស៊ូដង់ខាងត្បូង បានកើតឡើង កាលពីរសៀលថ្ងៃសៅរ៍។

លោកវរសេនីយ៍ទោ Sami Ud Dowla Chowdhury នាយកផ្នែកទំនាក់ទំនងសាធារណៈអន្តរសេវាកម្មបង់ក្លាដែស ដែលជាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងប្រដាប់អាវុធបង់ក្លាដែស បានប្រាប់សារព័ត៌មាន Arab News ថា ការប្រយុទ្ធគ្នានៅក្នុងស្ថានភាពនេះ «ស្ថិតក្រោមការគ្រប់គ្រង» កាលពីថ្ងៃអាទិត្យ ប៉ុន្តែអ្នករងរបួសចំនួន ៣នាក់ មានស្ថានភាពធ្ងន់ធ្ងរ។

លោកបាននិយាយថា៖«អ្នករងរបួសកំពុងត្រូវបានផ្តល់ការថែទាំ និងការព្យាបាលកម្រិតខ្ពស់បំផុត ហើយកំពុងទទួលបានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រយ៉ាងល្អបំផុត»។

យោធាបង់ក្លាដែសបានចេញផ្សាយឈ្មោះកងទ័ពដែលបានស្លាប់ និងរងរបួស។ ក្នុងចំណោមអ្នករងរបួសមានកងកម្លាំងរក្សាសន្តិភាពស្ត្រីចំនួន ៣នាក់។

ប្រទេសស៊ូដង់បានជាប់ពាក់ព័ន្ធនឹងសង្គ្រាមស៊ីវិលដ៏សាហាវមួយរវាងរដ្ឋាភិបាល ដែលទទួលស្គាល់ដោយ អន្តរជាតិដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាក្រុមយោធាប៉ារ៉ាដ៏មានឥទ្ធិពលមួយ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣។ 

កងទ័ពស៊ូដង់ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានបន្ទោសកងកម្លាំងគាំទ្ររហ័ស (RSF) ចំពោះការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពរបស់UN។ RSF បានបដិសេធការទទួលខុសត្រូវ។ នេះបើយោងតាមបណ្តាញ Telegram របស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm