ជើងឯក AFF U23 បាន​បញ្ចប់​ដោយ​ជោគជ័យ ទោះបី​មាន​បញ្ហា​កូ​វីដ​-១៩ ក៏ដោយ​

2022/02/28 05:07:21 pm        150

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ២៣​ឆ្នាំ AFF U23 Championship 2022 ត្រូវ​​បាន​បញ្ចប់​ដោយ​ជោគជ័យ ទោះបី​មាន​បញ្ហា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មាន​ក្រុម​មួយចំនួនបាន​ដកខ្លួន​ក៏​ដោយ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។​

​ប្រមុខ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​រូបនេះបាន​បញ្ជាក់ថា ទោះបី​មាន​ក្រុមខ្លះ​ដកខ្លួនដូចជា​មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ី ហើយ​មាន​ករណី​ឆ្លងដល់​មន្ដ្រី និង​កីឡាករ​មួយចំនួន ដ្បិត​មាន​វិធានការ​សុខាភិបាល​តឹងរឹង​យ៉ាងណា តែ​ជារួម​ការប្រកួតនៅតែ​បន្ដ​ដំណើរការរហូត​ចប់ ពោលគឺ​ចប់​ដោយ​ជោគជ័យក្រោម​ការរៀបចំ​តាម​គន្លង​ថ្មីនៃ​បរិបទ​កូ​វីដ​-១៩ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជាបាន​បើក​ប្រទេស​ឡើងវិញ។​ ​ក្រឡេក​ទៅ​ចាប់អារម្មណ៍​ការចំណាយ​លើ​ការរៀបចំ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ក្នុងសម័យ​កូ​វីដ​-១៩ នេះត្រូវបាន​ឯកឧត្តម ខៀវ សា​ម៉េ​ត លើកឡើងថា ចំណាយ​ច្រើនជាង​ពេល​​ធម្មតា ៣ ទៅ ៤​ដង​ឯណោះ ព្រោះ​មាន​ក្រុម​ខ្លួន​អត់​មាន​ជើងហោះហើរ​មក​កម្ពុជាដូចជា​ឡាវ ទី​ម័​រ​ខាងកើត និង​មី​យ៉ាន់​ម៉ា ដែល​តម្រូវ​ឲ្យ​ត្រូវ​ជួល​យន្ដហោះរ​ទៅយក​ក្រុម​ទាំងបី​មក​ធ្វើការ​ប្រកួត ហើយ​បើ​សរុប​ការចំណាយ ទាំង​ការធ្វើដំណើរ ស្នាក់នៅ​-​ហូបចុក​ ទាំង​មន្ដ្រី និង​កីឡាករ​ទាំងអស់ រួមទាំង​ការរៀបចំគឺ​សរុប​ប្រហែល ២​លាន​ដុល្លារ។​

​សូមបញ្ជាក់ថា ការប្រកួត​ពានរង្វាន់ AFF U23 Championship 2022 បានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ​ចុង​សប្ដាហ៍​មុនដោយ​ប្រើប្រាស់​ទីលាន ២ គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ពហុ​កីឡដ្ឋាន​ព្រី​នស៍។ ជា​លទ្ធផល​ក្រុម​ជើងឯកបាន​ទៅ​ក្រុម U23 វៀតណាមដែល​បានឈ្នះ​ពាន​លើកដំបូង បន្ទាប់ពី​យកឈ្នះ​ក្រុម U23 ថៃ ក្នុង​លទ្ធផល ១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​លេខ​៣ បាន​ទៅ​ក្រុមទី​ម័​រ​ខាងកើតដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ជំនួប​ដណ្ដើម​លេខ​៣ ជាមួយ​ឡាវត្រូវបាន​លុបចោលព្រោះ​បញ្ហា​កូ​វីដ​-១៩៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm