លោក Vladimir Solovyov ប្រធានសហភាពអ្នកកាសែតរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានTASSថាអ្នកកាសែតរុស្ស៊ីជាង ៣០ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ រុស្ស៊ី នៅអ៊ុយក្រែន។

លោកបានបញ្ជាក់ថា៖«ចំនួនអ្នកស្លាប់ក្នុងនាមយើងជាជនជាតិរុស្ស៊ី មានចំនួនជាង ៣០ នាក់រួចហើយទាក់ទងនឹងអ្នកកាសែត។ ពុំមែនត្រឹមតែទាក់ទងនឹងអ្នកកាសែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកថតរូប អ្នកប្រតិបត្តិសំឡេង អ្នកបើកបរគាំទ្រ ជួនកាលអ្នកសរសេរប្លុក និងអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមផងដែរ»។
ចាប់តាំងពីឆ្នាំ ១៩៩១ ប្រទេសរុស្ស៊ីប្រារព្ធទិវារំលឹកដល់អ្នកកាសែតដែលត្រូវបានសម្លាប់ ក្នុងពេលបំពេញកាតព្វកិច្ច នៅថ្ងៃទី ១៥ ខែធ្នូ៕
