រុស្ស៊ី ដណ្តើមបានទីតាំងលំនៅឋានមួយទៀតនៅZaporizhzhia ហើយអ៊ុយក្រែនវាយប្រហាររោងចក្រថាមពលរុស្ស៊ី

2025/12/15 11:05:35 pm        58

 រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនដណ្តើមយកបានទីតាំងលំនៅឋានមួយកន្លែងផ្សេងទៀតនៅក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែន ខណៈអ៊ុយក្រែននៅថ្ងៃដដែលនេះ បានរាយការណ៍ថា បានវាយប្រហារលើរោងចក្រថាមពលរបស់រុស្ស៊ីជាច្រើនកន្លែង។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងកម្លាំងរុស្ស៊ីបានគ្រប់គ្រងភូមិ Varvarovka ក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែន។

ក្រសួងបាននិយាយថា កងទ័ពរុស្ស៊ី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងដឹកជញ្ជូនរបស់អ៊ុយក្រែននិងទីតាំងយានដ្រូន ព្រមទាំងទីតាំងដាក់ពង្រាយបណ្តោះអាសន្ននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសផងដែរ។ ក្រសួងបាននិយាយបន្ថែមថា យានដ្រូនអ៊ុយក្រែនសរុបចំនួន២៩០គ្រឿងត្រូវបានបាញ់ទម្លាក់ដោយភាគីរុស្ស៊ី។

កាលពីថ្ងៃអាទិត្យ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ថា កងទ័ពរបស់ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Afipsky នៅក្នុងក្រុង Krasnodar Krai របស់រុស្ស៊ី ដើម្បីធ្វើឱ្យសក្តានុពលវាយលុករបស់រុស្ស៊ីចុះខ្សោយនិងរំខានដល់ការផ្គត់ផ្គង់ដឹកជញ្ជូនរបស់ប្រទេសនេះ។ 

ក្នុងការវិវឌ្ឍមួយផ្សេងទៀត សហភាពអឺរ៉ុប (EU) បានប្រកាសថា ខ្លួននឹងបង្កកទ្រព្យសកម្មរបស់រុស្ស៊ីដោយគ្មានកំណត់ ដើម្បីសម្រួលដល់ការប្រើប្រាស់មូលនិធិទាំងនោះសម្រាប់តម្រូវការហិរញ្ញវត្ថុ និងយោធារបស់អ៊ុយក្រែន។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm