យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរបានឲ្យដឹងនៅថ្ងៃចន្ទនេះថាមនុស្សយ៉ាងហោច ៣៧នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់ដ៏គំហុកបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅខេត្តតំបន់ឆ្នេរមហាសមុទ្រអាត្លង់ទិក Safi ប្រទេសម៉ារ៉ក ។

សេចក្តីថ្លែងការណ៍បាននិយាយថាទឹកជំនន់បណ្តាលមកពីព្យុះផ្គររន្ទះដ៏ខ្លាំងក្លាដែលបានវាយប្រហារខេត្តនេះក្នុងរយៈពេលប្រហែលមួយម៉ោងបានធ្វើឲ្យជន់លិចលំនៅឋានរាប់សិបខ្នង និងធុរកិច្ចជាច្រើនកន្លែង ។យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MAP បានឲ្យដឹងថាលំនៅឋាន និងធុរកិច្ចប្រហែល៧០ខ្នងនៅក្នុងខេត្តSafi ត្រូវបានជន់លិចខណៈយានយន្តចំនួន១០គ្រឿងត្រូវបានទឹកហូរនាំយកទៅ ។ ទឹកជំនន់ ក៏បានបំផ្លាញផ្លូវថ្នល់និងបានបណ្តាលឱ្យមានការរំខានដល់ការធ្វើចរាចរណ៍យ៉ាងទូលំទូលាយ ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានMAP ។ អាជ្ញាធរបាននិយាយថាកិច្ចខិតខំប្រឹងប្រែងកំពុងបន្តស្វែងរកអ្នកបាត់ខ្លួននិងស្តារឡើងវិញដំណើរការផ្លូវថ្នល់ និងសេវាសាធារណៈនៅទូទាំងខេត្ត។ ការខូចខាតផ្លូវថ្នល់បានកាត់ផ្តាច់ការធ្វើចរាចរណ៍នៅតាមដងផ្លូវចេញ-ចូលទីក្រុងកំពង់ផែ ស្ថិតនៅតាមតំបន់ឆ្នេរមហាសមុទ្រអាត្លង់ទិក៕
