លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងពិភាក្សាអំពីទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី រួមទាំងការដាក់ នាវាដឹកប្រេងចំនួន ៤០គ្រឿង ចូលក្នុងបញ្ជីខ្មៅ ដែលត្រូវបានចោទប្រកាន់ថា បានដឹកប្រេងរបស់រុស្ស៊ី។

លោកស្រី បានប្រាប់អ្នកយកព័ត៌មាន នៅពេលដែលលោកស្រី បានមកដល់កិច្ចប្រជុំរដ្ឋមន្ត្រីសហភាពអឺរ៉ុប ដែលបានគ្រោងទុកថា៖«យើងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃនេះ ទាក់ទងនឹងនាវាកងនាវាស្រមោល។ យើងមាននាវាបន្ថែមចំនួនសែសិបគ្រឿង បូករួមទាំងឧបករណ៍ជំនួយ» ដោយបន្ថែមថា ចំណាត់ការនេះមានគោលបំណងកំណត់ធនធានរបស់រុស្ស៊ី។
នេះគឺជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេស ដែលសហភាពអឺរ៉ុប បានពង្រីកបញ្ជីខ្មៅរបស់ខ្លួនលើប្រទេសរុស្ស៊ី ដោយមិនចាំបាច់រង់ចាំការអនុម័តកញ្ចប់ទណ្ឌកម្មថ្មីដ៏សំខាន់៕
