ផ្សែងអ័ព្ទពុលគ្របលើទីក្រុងញ៉ូវដេលីរបស់ឥណ្ឌា ដោយការបំពុលបរិយាកាសឡើងដល់កម្រិតអាក្រក់បំផុត

2025/12/16 02:27:35 am        84

ផ្សែងអ័ព្ទពុលដ៏ក្រាស់ឃ្មឹកបានអណ្ដែតត្រសែតពាសពេញលើរដ្ឋធានីជាតិរបស់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទ (ទី១៥ ខែធ្នូ) នេះ ដោយធ្វើឲ្យការបំពុលបរិយាកាសឡើងដល់កម្រិតអាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដោយរំខានដល់ការធ្វើដំណើរ និងបណ្តាលឲ្យអាជ្ញាធរដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងបំផុត។

ជើងហោះហើរជាង ៤០ជើង ត្រូវបានលុបចោល ហើយរាប់សិបជើងទៀត ត្រូវបានពន្យារពេល។ អាជ្ញាធរបានឲ្យដឹងថា រថភ្លើងជាង ៥០ ដែលមកដល់ និងចេញដំណើរពីទីក្រុងញ៉ូវដេលី (New Delhi) ត្រូវបានពន្យារពេលជាច្រើនម៉ោង។

អ្នកជំនាញផ្នែកថែទាំសុខភាព បានព្រមានអ្នកស្រុកឲ្យជៀសវាងរាល់ការមានសកម្មភាពក្រៅផ្ទះ ខណៈដែលមន្ទីរពេទ្យ បានរាយការណ៍ពីចំនួនអ្នកជំងឺដ៏ច្រើនភ្លាមៗ ដែលមានការពិបាកដកដង្ហើម និងរមាស់ភ្នែក។

លោក Naresh Dang គ្រូពេទ្យនៅមន្ទីរពេទ្យ Max Healthcare បាននិយាយថា៖ «ឥឡូវនេះ ទីក្រុងញ៉ូវដេលី គឺជាប្រៀបដូចជាបន្ទប់ឧស្ម័នអ៊ីចឹង។ ម៉ាស៊ីនបន្សុតខ្យល់ អាចជួយបានតែតិចតូចប៉ុណ្ណោះ ដូច្នេះ វាគឺរឿងបន្ទាន់ណាស់ដែលរដ្ឋាភិបាលត្រូវមានដំណោះស្រាយអចិន្ត្រៃយ៍មួយចំនួន»

គួរបញ្ជាក់ថា កម្រិតការបំពុលបរិយាកាសរបស់ទីក្រុងដេលី នៅតែស្ថិតក្នុងកម្រិតដែលរដ្ឋាភិបាលសហព័ន្ធចាត់ទុកថា «ធ្ងន់ធ្ងរ» សម្រាប់រយៈពេល ២ថ្ងៃចុងក្រោយនេះ ដែលរដ្ឋាភិបាលបញ្ជាក់ថា អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម ចំពោះមនុស្សដែលមានសុខភាពល្អ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្សដែលមានជំងឺបេះដូង ឬសួត។

បើយោងតាមទិន្នន័យពីក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលកណ្តាល បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ សន្ទទស្សន៍វាយតម្លៃផ្លូវការ មានលើសពី ៤៥០មីក្រូក្រាម ក្នុង១ម៉ែតគូបខ្យល់ នៅស្ថានីយ៍ត្រួតពិនិត្យជាច្រើន ដោយឡើងពីកម្រិត ៤៣០មីក្រូក្រាម ក្នុង១ម៉ែតគូបខ្យល់ កាលពីថ្ងៃសៅរ៍ និងឡើងខ្ពស់បំផុត រហូតមកដល់ពេលនេះ ក្នុងរដូវរងានេះ។ នៅថ្ងៃចន្ទនេះ កម្រិតពុលគឺ ៤៤៩មីក្រូក្រាម ក្នុង១ម៉ែតគូបខ្យល់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm