ក្រុម M23៖ ទាហានប៊ូរុនឌីរាប់រយនាក់ ត្រូវបានចាប់ខ្លួន អំឡុងការវាយលុកចុងក្រោយ នៅកុងហ្គោ

2025/12/16 03:30:40 am        82

មន្ត្រីម្នាក់របស់ក្រុមឧទ្ទាម បានប្រាប់ឲ្យដឹងថា ក្រុម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដាមួយនេះ បានចាប់ទាហានប៊ូរុនឌីរាប់រយនាក់ ក្នុងអំឡុងពេលមានការវាយលុកចុងក្រោយបង្អស់របស់ខ្លួន នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈដែលការប៉ះទង្គិចនៅតែបន្តកើតឡើង បើទោះបីជាមានការព្រមានពីរដ្ឋបាលរបស់លោកប្រធានាធិបអាមេរិក Donald Trump ក៏ដោយ។

កាលពីសប្តាហ៍មុន ក្រុម M23 បានវាយចូលទៅក្នុងទីក្រុងយុទ្ធសាស្ត្រ Uvira ក្បែរព្រំដែនជាមួយប្រទេសប៊ូរុនឌី ពោលគឺមិនដល់មួយសប្តាហ៍ផងបន្ទាប់ពីប្រធានាធិបតីកុងហ្គោ និងរ៉្វាន់ដា បានជួបប្រជុំនៅទីក្រុងវ៉ាស៊ីនតោនជាមួយលោក Trump ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំង២ ចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលគេស្គាល់ថា ជាកិច្ចព្រមព្រៀងវ៉ាស៊ីនតោន (Washington Accords)។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា សកម្មភាពរបស់ប្រទេសរ៉្វាន់ដា នៅភាគខាងកើតកុងហ្គោ បានរំលោភលើកិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោន ហើយបានប្តេជ្ញាថា នឹងចាត់វិធានការ ដើម្បីធានាឲ្យបានថា ការសន្យាដែលបានធ្វើឡើង ចំពោះលោកប្រធានាធិបតីត្រូវបានរក្សា។

រ៉្វាន់ដាបដិសេធមិនបានគាំទ្រក្រុម M23 ហើយបានដាក់ការទទួលខុសត្រូវទៅលើកងកម្លាំងកុងហ្គោ និងប៊ូរុនឌី ចំពោះការប្រយុទ្ធគ្នាជាថ្មី។ របាយការណ៍នៃក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានចេញផ្សាយកាលពីខែកក្កដា បានឲ្យដឹងថា រ៉្វាន់ដាបានបញ្ជា និងគ្រប់គ្រងលើក្រុមឧទ្ទាមមួយនេះ។

អភិបាលខេត្ត South Kivu ដែលត្រូវបានតែងតាំងដោយក្រុម M23 លោក Patrick Busu Bwa Ngwi បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ យើងមានទាហានប៊ូរុនឌីជាច្រើនរយនាក់នៅជាមួយពួកយើង ដែលយើងចាប់បានក្នុងអំឡុងពេលប្រយុទ្ធគ្នា ហើយយើងមានបំណងបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ»។

នៅថ្ងៃចន្ទ (ទី១៥ ខែធ្នូ) នេះ មិនមានការឆ្លើយតបភ្លាមៗឡើយពីប្រទេសប៊ូរុនឌីដែលមានទាហាននៅភាគខាងកើតកុងហ្គោអស់ជាច្រើនឆ្នាំមកហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm