មនុស្សជាង ៣ពាន់នាក់ បានធ្វើឲ្យដងផ្លូវនៅក្នុងទីក្រុង Mexico City ប្រទេសម៉ិកស៊ិក ប្រែក្លាយជាទស្សនីយភាពរដូវបុណ្យឈប់សម្រាកដ៏អស្ចារ្យ ពេលដែលពួកគេចូលរួមពិធីរត់សាន់តាក្លូសប្រចាំឆ្នាំលើកទី ៧ ។
មិត្តភ័ក្តិ និងមនុស្សរាប់ពាន់គ្រួសារ បានស្លៀកពាក់ជាលោកតាសាន់តាក្លូស ចាកចេញពីសួនកម្សាន្ត La Mexicana ស្ថិតនៅភាគខាងលិចទីក្រុង Mexico City សម្រាប់ការរត់ចម្ងាយ ១០គ.ម ។
ភាគច្រើននៃអ្នករត់ បានយកសត្វចិញ្ចឹមរបស់ពួកគេមកតាម ធ្វើឲ្យវាក្លាយជាគ្រួសារដ៏សុខដុមរមនាមួយ ។
ដើម្បីសម្រួលដល់ក្រុមអ្នករត់គ្រប់វ័យ និងគ្រប់សមត្ថភាព ក្រុមអ្នករៀបចំបានបែងចែកព្រឹត្តការណ៍នេះជាការរត់ចម្ងាយ ៣ប្រភេទ គឺចម្ងាយ ១គ.ម ចម្ងាយ ៥គ.ម និងចម្ងាយ ១០គ.ម ដែលការបែងចែកបែបនេះ បានទាក់ទាញអ្នករត់ចាប់ពីកុមារ រហូតដល់មនុស្សពេញវ័យ ។
ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ ២០១៨ ការរត់សាន់តាក្លូស បានវិវត្តទៅជាប្រពៃណបុណ្យណូអែលសម្រាប់ពលរដ្ឋជាច្រើននៅទូទាំងទីក្រុង Mexico City ៕