ក្រសួង​អប់រំ​៖ ការ​បង្កើត​សហព័ន្ធ​កីឡា​ជាតិ​ត្រូវ​គោរព​លក្ខខណ្ឌ ៦​ចំណុច និង​នីតិវិធី ៧​ចំណុច​

2022/02/28 06:45:53 pm        80

​​កីឡា​ជាតិ៖ ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ចេញ​សេចក្ដីណែនាំ​ស្ដីពី​ការ​បង្កើត​សហព័ន្ធ​កីឡា​ជាតិ ដោយ​តម្រូវ​ឱ្យ​គោរព​លក្ខខណ្ឌ ៦​ចំណុច និង​នីតិវិធី ៧​ចំណុច​ទើប​អាច​បង្កើត​សហព័ន្ធ​កីឡា​ជាតិ​បាន។​

​ដើម្បី​រួមចំណែក​ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង និង​ការ​បង្កើត​អង្គការ​សង្គម​កីឡាឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​វិស័យ​កីឡា ​ស្របតាម​គោលនយោបាយ​ជាតិស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ណែនាំ​ឱ្យ​អ្នក​មានបំណង​ចង់​បង្កើត​សហព័ន្ធ​កីឡា​ជាតិ ត្រូវគោរព​លក្ខខណ្ឌ និង​នីតិវិធី​ដូចជា​៖ ​ចំពោះ​លក្ខខណ្ឌ​ក្នុងការ​បង្កើត​សហព័ន្ធ​កីឡា​ជាតិ​រួមមាន៖ ១. ត្រូវមាន​លក្ខន្ដិកៈ​រប​ស់​សហព័ន្ធ​កីឡា​ជាតិ​ស្របតាម​លក្ខន្ដិកៈ​សហព័ន្ធ​កីឡា​អន្ដរជាតិ​។ ២. ត្រូវមាន​បទបញ្ជាផ្ទៃក្នុង​របស់​សហព័ន្ធ​កីឡា​ជាតិ​។ ៣. ត្រូវមាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​សហព័ន្ធ​កីឡា​ជាតិ។​ ៤. ត្រូវ​មា​ក្លិប​កីឡា​យ៉ាងតិច​ចំនួន ៥។ ៥. ត្រូវមាន​ទីតាំង និង​អាសយដ្ឋាន​ច្បាស់លាស់ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ដែនដី​។ ៦. ត្រូវមាន​លិខិតអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ត្រារ​បស់​សហព័ន្ធ​កីឡា​ជាតិ​ពី​ក្រសួងមហាផ្ទៃ។​ 

​រីឯ​នីតិវិធី​ក្នុងការ​បង្កើត​សហព័ន្ធ​កីឡា​ជាតិ​វិញរួមមាន​៖ ១. ត្រូវដាក់​ពាក្យស្នើសុំ​ការអនុញ្ញាត​បង្កើត​សហព័ន្ធ​កីឡា​ជាតិ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡាតាមរយៈ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា និង​អគ្គនាយកដ្ឋាន​កីឡា។ ២. ក្រសួង​អប់រំ យុវជន និង​កីឡាចុះ​ត្រួតពិនិត្យ​លើ​គោលការណ៍​បច្ចេកទេស ​ផ្អែក​តាម​លក្ខខណ្ឌ​ខាងលើ។ ៣. ក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​អាជ្ញាធរ​កីឡា​ចេញ​លិខិត​អនុញ្ញាតឱ្យ​បង្កើត​សហព័ន្ធ​កីឡា​ជាតិ។ ​៤. សហព័ន្ធ​កីឡា​ជាតិ​អាច​ជ្រើសតាំង​គណៈកម្មាធិការ​ប្រតិបត្តិ​លើកដំបូង ឬ​ធ្វើ​សន្និបាត​សហព័ន្ធ​កីឡា​ជាតិ​ជា​ផ្លូវការ ដោយមាន​ការចូលរួម​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ៥. ក្រសួង​អប់រំ យុវជន និង​កីឡានឹង​ចេញប្រកាស​អនុ​ញ្ញា​ឱ្យ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ ​បំពេញភារកិច្ច​តាម​អាណត្តិ​របស់ខ្លួន។ ៦. គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាចេញ​សេចក្ដីសម្រេច​ទទួលស្គាល់សហព័ន្ធ​កីឡា​ជាតិ​។ ៧. សហព័ន្ធ​កីឡា​ជាតិត្រូវយក​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​រចនាសម្ព័ន្ធ​គ្រប់គ្រងមក​តម្កល់​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        154
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm