ក្រៅពីការឈ្លានពានប្រដាប់អាវុធគ្រប់ប្រភេទ ថៃកំពុង​ប្រើសង្គ្រាម​ចិត្ត​សាស្រ្ដ​វាយ​ប្រហារ​មក​លើ​កម្ពុជា

2025/12/16 06:04:54 pm        511

ក្រៅ​ពីសង្គ្រាមឈា្លនពានប្រដាប់អាវុធគ្រប់ប្រភេទមកលើដែនអធិបតេយ្យភាពកម្ពុជា ដោយ​យោធា​ថៃ ​បច្ចុប្បន្នពួកគេក៏កំពុងប្រើប្រាស់សង្គ្រាមចិត្តសាស្រ្ដ ធ្វើការវាយ​ប្រហារ​មក​លើ​កម្ពុជា​បន្ថែម​ទៀត ​តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពសមរភូមិមុខ និងព័ត៌កងទ័ព ដោយ​បាន​ចែកចាយនៅលើបណ្ដាញសង្គម និងគេហទំព័រព័ត៌មានផ្លូវការរបស់ពួកគេ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល ​បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា ថៃ​កំពុង​ធ្វើ​សង្គ្រាម​ពីរ​ក្នុងពេលតែមួយ គឺសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមចិត្តសាស្ត្រ ឈ្លានពានកម្ពុជា តែ​ទោះ​ជា​បែប​នេះក្តីប្រជាពលរដ្ឋខ្មែរមិនបានធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមចិត្តសាស្ត្ររបស់ថៃឡើយ ពី​ព្រោះពលរដ្ឋកម្ពុជាបានយល់ច្បាស់អំពីល្បិចកលរបស់ពួកគេបានយ៉ាងច្បាស់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពី ការរំលោភបំពាន​ច្បាប់អ​ន្តរជាតិ​របស់​ខ្លួន​ដោយ​លាប​ពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើន​ភាព​តាន​តឹងក្នុ​ងគោ​លបំ​ណង​បម្រើ​ដល់​សកម្ម​ភាព​ឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះ។

សូមពញ្ជាក់ថាមកទល់ពេលនេះ ភាគីថៃ បន្តប្រើប្រាស់បណ្ដាញសង្គម និងគេហទំព័រ​ផ្លូវ​ការ​នានា​របស់​​ពួ​ក​​គេធ្វើការផ្សព្វផ្សាយ ចោទប្រកាន់ លាបពណ៌មក​លើ​កង​ទ័ព​កម្ពុជា​លើ​មាតិកា​ផ្សេង​ៗ​ជា​ច្រើន ​ខណៈកម្ពុជាបានចេញឆ្លើយតប និងបកស្រាយភ្លាមៗ​ដោយ​បាន​ទាត់​ចោល​រាល់​ខ្លឹមសារ​ដែល​បា​នចុះផ្សាយ ប្រឌិត ក្លែងក្លាយរបស់ភាគីថៃមកលើកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm